Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ថៃ ÷ ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា – ថៃ ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ២០​ឆ្នាំមុន កើន​មក​ជាង ៩ ប៊ី​លាន​ដុល្លារ​អាមេរិក​

spot_img

​ភ្នំពេញ​៖ ក្នុងនាម​ជា​មិត្ត​ជិតខាង​ល្អ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ បាន​ផ្ញើ​សារលិខិត​មួយ​ជូន សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្រាប់​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត កម្ពុជា​-​ថៃ ឆ្នាំនេះ​។

​យោង​លិខិត​របស់ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល CEN ទទួលបាន​នៅ​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ បានបង្ហាញ​ខ្លឹមសារ​ថា នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ អំពី​ទំនាក់ទំនង​រវាង​ថៃ និង​កម្ពុជា កាន់​តែមាន​ភាពរឹងមាំ​ជាង​ពេលណាៗ​ទាំងអស់ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​ទូលាយ និង​ផលប្រយោជន៍​រួម​លើ​គ្រប់​វិស័យ ។​

​ទាក់ទិន​នឹង​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា – ថៃ គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក កាលពី ២០​ឆ្នាំមុន កើន​មក​ជាង ៩ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៩ , ក្នុងនោះ​ការវិនិយោគ​របស់​ថៃ​នៅ​កម្ពុជា បាន​កើនឡើង​ដោយ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ច​ថៃ​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កម្លាំង​ពលកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោកនាយក​មន្ត្រី​ថៃ ថ្លែងថា ជា​ប្រទេសជិតខាង​ល្អ ជា​មិត្ត​ល្អ តំបន់​ព្រំដែន​របស់​យើង​កំពុង​ទទួលបាន​នូវ​ស្ថិរភាព និង​សន្តិភាព យូរអង្វែង ដោយមាន​ពាណិជ្ជកម្ម​ឆ្លងដែន​រីកចម្រើន​ឥតឈប់ឈរ ដែល​នាំមក​នូវ​ការងារ​បន្ថែម និង បាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជាក់ថា​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ណា​ចក្រ​ថៃ ខ្ញុំ​សូម​ជូនពរ​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​វិសេសវិសាល ខួប​ទំនាក់ទំនង ៧០​ឆ្នាំនេះ ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា មិត្តភាព​រវាង​ថៃ និង​កម្ពុជា មាន​ភាពរឹងមាំ និង​ស្ថិតស្ថេរ ហើយ​ប្រជាជន​យើង​ទាំងពីរ ជាពិសេស យុវជន​ជំនាន់​ក្រោយ​របស់​យើង នឹង​បន្ត​ធ្វើការ​ជាមួយគ្នា ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់ ដើម្បី​សន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ​រួមគ្នា ៕ រក្សា​សិទ្ធិ​ដោយ​៖ ពិសិដ្ឋ​

spot_img
×