Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនេសាទ​ជាច្រើន បាន​ត្អូញត្អែរថា ពួកគាត់​ចាប់​សំរាម បាន​ច្រើនជាង ចាប់​ត្រី​

spot_img

​ភ្នំពេញ​៖ មាន​អ្នកនេសាទ​ជាច្រើន​បាន​ត្អូញត្អែរថា ពួកគាត់​ចាប់​សំរាម​បាន​ច្រើនជាង​ចាប់​ត្រី​។ មាន​សំរាម​ជា ច្រើន​ប្រភេទ​ដែល​អ្នកនេសាទ​ចាប់បាន​ពី​ក្នុង​ទឹកទន្លេ​ជាមួយនឹង​ត្រី​បន្តិចបន្តួច​ហើយ​នៅពេល កំណើន​ប្រជាពលរដ្ឋ​កើន ឡើង​ខ្ពស់ ស្របពេល​ជាមួយគ្នា​នោះដែរ សំរាម​ក៏​កើន ឡើង​យ៉ាង គំហុក​ផងដែរ ពិសេស​កាកសំណល់​ប្លា​ស្ទិ​ក​។ ជាមួយគ្នានេះ គ្រួសារ​ដែល​រស់​នៅតាម​ដង​ទន្លេ មួយចំនួន សម្រេចចិត្ត​បោះ​សំរាម​ចោល​ទៅក្នុង​ទឹកទន្លេ​។ ចំពោះ​បងប្អូន​ប្រជា ពលរដ្ឋ​ដែល កំពុង​រស់នៅ​តាម​ដង​ទន្លេ ប្រហែលជា​មិនបាន​ដឹង​ទេ​ថា សំរាម​ប្រចាំថ្ងៃ​ដែល​បាន​លិច ចូល ក្នុង​ទឹកទន្លេ មិនបាន​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគាត់ ឬ​ពី​ជីវិត​រស់នៅ​របស់​ពួកគាត់​ទេ វា​បាន​លិច​ចុះទៅ​ក្នុង​ទឹក ទាក់​ជាប់​ត្រី និង​សម្លាប់​ត្រី​ដែលជា​អាហារ​ដ៏​សំខាន់​រប ស់​ប្រជាជន ខ្មែរ​យើង​ដោយ​មិនដឹង​ខ្លួន​។

​អង្គការ Wonders of the Mek ong បាន​សម្ដែង​នូវ​ការបារម្ភ​ពី​សំរាម និង​ប្លា​ស្ទិ​ក យ៉ាងច្រើន​នៅក្រោម​ផ្ទៃ​ទឹក​ទន្លេសាប ហើយ​បាន​លើកឡើងថា​ខ្មែរ​មាន​ពាក្យស្លោក ដ៏​មាន ប្រជាប្រិយ ភាព​មួយ​ដែល​ដំណាល​មក​ត​គ្នា​ជាច្រើន​ជំនាន់​មកហើយ​គឺ ទីណា​មានទឹក ទីនោះ​មាន​ត្រី​។

​បើ​យោងតាម​ការចេញផ្សាយរ​បស់​អង្គការ Wonders ofthe Mekong បាន​បញ្ជាក់ថា នៅក្រោម​ផ្ទៃ​ទឹកទន្លេ​សាប​
​ខ្មែរ​មាន​ពាក្យស្លោក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដែល​ដំណាល​មក​ត​គ្នា​ជាច្រើន​ជំនាន់​មកហើយ​៖ «​ទីណា​មានទឹក ទីនោះ​មាន​ត្រី​»​។ ជា​អកុសល​ក្នុងអំឡុង​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​អ្នកនេសាទ​ជាច្រើន​បាន​ត្អូញត្អែរថា គាត់​ចាប់​សំរាម​បាន​ច្រើនជាង​ចាប់​ត្រី​។ មាន​សំរាម​ជាច្រើន​ប្រភេទ​ដែល​អ្នកនេសាទ​ចាប់បាន​ពី​ក្នុង​ទឹកទន្លេ​ជាមួយនឹង​ត្រី​បន្តិចបន្តួច​។ នៅពេល​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់ ស្របពេល​ជាមួយគ្នា​នោះដែរ សំរាម​ក៏​កើនឡើង​យ៉ាងគំហុក​ផងដែរ ពិសេស​កាកសំណល់​ប្លា​ស្ទិ​ក​។

​គ្រួសារ​ដែល​រស់​នៅតាម​ដង​ទន្លេ​មួយចំនួន​សម្រេចចិត្ត​បោះ​សំរាម​ចោល​ទៅក្នុង​ទឹកទន្លេ​។ ពួកគាត់​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា សំរាម​ប្រចាំថ្ងៃ​ដែល​បាន​លិច​ចូលក្នុង​ទឹកទន្លេ មិនបាន​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​របស់គាត់ ឬ​ពី​ជីវិត​រស់នៅ​របស់គាត់​ទេ វា​បាន​លិច​ចុះទៅ​ក្នុង​ទឹក ទាក់​ជាប់​ត្រី និង​សម្លាប់​ត្រី​ដែលជា​អាហារ​ដ៏​សំខាន់​របស់​ប្រជាជន​ខ្មែរ​យើង​ដោយ​មិនដឹង​ខ្លួន​។ រូបថត​ទាំងអស់នេះ ថត​បាន​ពី​ចំណុច​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្រុងភ្នំពេញ វា​បានបង្ហាញ​អំពី​សំរាម​ដែល​អ្នកនេសាទ​ចាប់បាន​ពី​ក្នុង​ទន្លេ​ជាមួយនឹង​ត្រី​មួយចំនួន ហើយ​ត្រី​ខ្លះ​អាច​ត្រូវបាន​សម្លាប់​ដោយ​សំរាម​ទាំងនេះ​។

​សូមមេត្តា​ពិចារណា​ឡើងវិញ​ដោយ​ជ្រើស​រើសយក​នូវ​ជម្រើស​ដ​ទៃ​ផ្សេងទៀត ដូច​ជាការ​ទុកដាក់​សំរាម​នៅក្នុង​ផ្ទះ មុនពេល​ភ្នាក់ងារ​សំរាម​មក​ប្រមូល បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​ច្នៃ​ពី​ប្លា​ស្ទិ​ក ឬ​ជម្រើស​ប្រើប្រាស់​សម្ភារ​ធ្វើ​ពី​ប្លា​ស្ទិ​ក​ឡើងវិញ​តាម​ដែល​អាចធ្វើ​ទៅបាន កែច្នៃ​សំរាម​ដែល​ងាយ​រលួយ​ទៅជា​ជី​កំ​ប៉ុ​ស្ត​។​ល​។ យើងទាំងអស់គ្នា​អាចជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ​នៃ​បញ្ហា​ទាំងអស់នេះ​។ យើង​អាច​ធ្វើការ​រួមគ្នា​ថែរក្សា​ទន្លេ​របស់​យើង​ឱ្យមាន​សុខភាព​ល្អ និង​ដើម្បី​ធានា​នូវ​ប្រភព​អាហារ​ប្រូតេអ៊ីន​ខ្ពស់​របស់​យើង ឱ្យបាន​ស្ថិតស្ថេរ​សម្រាប់​ពេលអនាគត​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×