Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់ ឪពុក​កូន​ស្លាប់ និង​ប្រពន្ធ​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​រវាង​រថយន្ត​និង​ម៉ូតូ​

spot_img

​កំពង់ធំ​៖ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​២​នាក់ របួស​ម្នាក់ ដោយសារ​រថយន្ត​មួយគ្រឿង​ឈប់លើ​គន្លង​ផ្លូវ​ម៉ូតូ​រង់ចាំ​បត់​ចូល​ផ្ទះ ត្រូវ​ម៉ូតូ​មួយគ្រឿង បើក​បុក​ពីក្រោយ នៅ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ១៦ និង ២៦ នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៥-២៥៦ ចំណុច​ភូមិ​ពោ​ខាវ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​បើតាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ស្រប​ទិស​ពី​កើ​តទៅ​លិច រវាង​រថយន្ត​និង​ម៉ូតូ​គុប​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ របួស ១​នាក់ ដោយ​ម៉ូតូ​ម៉ាក​គុប ពណ៌​ខៀវ ផ្លាកលេខ​ភ្នំពេញ 1AD- 0457 បើកបរ​ដោយ​ឈ្មោះ​ប៉ាង ម៉ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​តា​រាម ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរ​កសិករ ពាក់មួក​សុវត្ថិភាព បើកបរ​ពី​កើ​តទៅ​លិច ស្លាប់​នៅ​កន្លែងកើតហេតុ​។ អ្នករួមដំណើរ​ជាមួយ​រួមមាន ១- ឈ្មោះ ម៉ន តុលា ភេទ​ប្រុស អាយុ ១២​ឆ្នាំ ត្រូវជា​កូន ពាក់មួក​សុវត្ថិភាព​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ២- ឈ្មោះ នឿន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ត្រូវជា​ប្រពន្ធ របួសធ្ងន់​។​

​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ផ្លាកលេខ​កំពង់ធំ 3A- 1863 បើកបរ​ដោយ​ឈ្មោះ ណា ទ្រី ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ នៅ​ភូមិ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ បើកបរ​ស្រប​ទិស រត់គេចខ្លួន​។ សមត្ថកិច្ច​បញ្ជាក់​មូល​ហេតុ​ជាបឋម បង្កឡើង​ដោយ​រថយន្ត​ឈប់​លើ​គន្លង​ផ្លូវ​ម៉ូតូ រង់ចាំ​បត់​ចូល​ផ្ទះ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​វាស់វែង​នៅ​ទីកន្លែង​កើតហេតុ ធ្វើ​កំណត់ហេតុ​ប្រមូល​វត្ថុតាង​ទាំងពីរ យកមក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សន្ទុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×