Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Duterte ៖ ប្រសិនចង់ចិនសាកល្បងប្រែក្លាយហ្វីលីពីនឲ្យទៅជាខេត្តមួយរបស់ខ្លួនមើល

spot_img

ដោយពុំត្រឹមតែមើលស្រាលពីសកម្មភាពយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅបាននិយាយបែបកំប្លែងអំពីលទ្ធភាពដែលហ្វីលីពីន ក្លាយជាខេត្តមួយរបស់ចិន។

មេដឹកនាំហ្វីលីពីនរូបនេះនៅថែមទាំងចាត់ទុកថា សំណង់សិប្បនិម្មិតមិនស្របច្បាប់ដែលចិនសាងសង់នៅសមុទ្រចិនខាងត្បូង គឺជាការត្រៀមបំរុងតទល់នឹងអាមេរិក ពុំមែនជាឈ្នាន់សម្រាប់ធ្វើការវាយលុកលើប្រទេសនៅទ្វីបអាស៊ីដទៃទៀត រួមទាំងហ្វីលីពីននោះទេ។

លោក Duterte ដែលល្បីឈ្មោះពីការនិយាយត្រង់ៗបានទម្លាក់កំហុសឲ្យរដ្ឋាភិបាលមុន ដែលពុំកសាងប្រព័ន្ធការពារនៅតាមកោះដែលហ្វីលីពីនធ្លាប់បានត្រួតត្រានៅប្រជុំកោះ ស្ពាតលី។

ប៉ុន្តែប្រឈមមុខនឹងការស្តីបន្ទោសថា លោកក៏ជាមនុស្ស “កំសាក” ពេលប្រឈមនឹងការរំលោភបំពានរបស់ចិន ប្រធានាធិបតី Duterte និយាយថា លោកនឹងមិនពលិកម្មជីវិតរបស់ពលរដ្ឋហ្វីលីពីនដោយពុំចាំបាច់នោះទេ។

“ខ្ញុំគ្មានពេលណាចូលរួមក្នុងសង្គ្រាមមួយដែលយើងពុំអាចឈ្នះនោះទេ” លោក Duterte បានប្រកាសបែបនេះក្នុង​វេទិការជំនួបជាមួយអ្នកជំនួញហ្វីលីពីន ចិន កាលពីថ្ងៃទី ១៩ កុម្ភៈ ២០១៨ នៅទីក្រុងម៉ានីល។ គួរកត់​សម្គាល់ថា ពេលនោះក៏មានវត្តមានឯកអគ្គរដ្ឋទូតចិននៅទីនោះផងដែរ។

ទាក់ទិនដល់សកម្មភាពរបស់នាវាស្រាវជ្រាវចិន នៅដែនសមុទ្រ Benham Rise លោក Duterte អះអាងថា វាជារបស់ហ្វីលីពីន។

លោក Duterte សង្កត់ធ្ងន់ក្នុងសន្ទរកថា “ខ្ញុំនឹងបញ្ឈប់រាល់ការសិក្សារបស់បរទេសនៅទីនោះហើយ។ ចិនបានមកដល់ទីនេះរួចចេះតែដាក់ “ឈ្មោះនេះឈ្មោះនោះ”។

ប៉ុន្មានថ្ងៃមុន មានព័ត៌មានថា ចិនកំពុងចង់ដាក់ឈ្មោះទីតាំងច្រើនកន្លែងនៅ Beham Rise ជាភាសាចិន ក្រោយពេលពួកគេបានធ្វើការស្រាវជ្រាវ។

លោក Duterte ថ្លែងបែបកំប្លែងថា ៖ “រឿងទាំងនោះគ្រាន់តែជាការកំណត់ទីតាំង។ ចិនគេអាចសរសេរជាភាសាគេ។ ប្រសិនបើអ្នកចង់អ្នកអាចប្រែក្លាយយើងខ្ញុំក្លាយជាខេត្តមួយរបស់អ្នកក៏បានជាអាទិ៍ ៖ ហ្វូជៀន ។ ខេត្តហ្វីលីពីន របស់សាធារណៈប្រជាមានិតចិន!”។

គួររំលឹកឡើងវិញថា ហ្វីលីពីន និងចិនធ្លាប់បានប្រឈមមុខគ្នាអស់កាលច្រើនឆ្នាំដោយសារជម្លោះនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែដល់រជ្ជកាលលោកឌុយ ទំនាក់ទំនងប្រទេសទាំងពីរ ស្រាប់តែមានភាពកក់ក្តៅឡើងវិញ។ ទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារបានហូរចូលហ្វីលីពីនតាំងពីពេលនោះមក។ នៅវេទិការនេះដែរឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសចិន Chito Sta. Romana, ក៏បានលើកឡើងថា ៖ កំពុងមានចលនារំកិល និងតុល្យភាពអំណាចអាមេរិក -ចិន នៅទ្វីបអាស៊ី។ តាមលោកអ្វីៗគ្រប់យ៉ាងនឹងចាប់ផ្តើមពីលើសមុទ្រ។ នៅទីកន្លែងណាក៏ដូចជាសមុទ្រចិនខាងត្បូងដែលធ្លាប់ជ្រកក្រោមឥទ្ធិពលនៃកងនាវាលេខ៧ របស់អាមេរិក យោធាជើងទឹកចិន បាននឹងកំពុងប្រឆាំងតបការរងឥទ្ធិពលនេះ។

មញ្ឈដ្ឋានអ្នកវិភាគនិយាយថា សំដីប្រធានាធិបតីឌុយ ហាក់មានការផ្ទុយគ្នាជាមួយនឹងវត្តមាននៃនាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson ដែលកំពុងធ្វើទស្សនកិច្ចនៅហ្វីលីពីន៕ សូយន

spot_img
×