Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស្នើ​ឲ្យរដ្ឋបាល​រាជធានី​-​ខេត្ត ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ មន្ដ្រីឃុំ​-​សង្កាត់ ដែល​អនុវត្ត​មិន​ប្រក្រតី ណាមួយ ក្នុង​កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់

spot_img

​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ដំណើរការ​អនុវត្ត​កម្មវិធី «​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ជុំ​ទី​៤» ប្រព្រឹត្ត​ទៅដោយ ប្រសិទ្ធភាព តម្លាភាព និង​សមធម៌ សម្ដេច​ក្រឡាហោម ស ខេង ឧ​ប​នា យក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ចាត់​វិធាន ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រីឃុំ​-​សង្កាត់ ដែល​អនុវត្ត​មិន​ប្រក្រតី​ណាមួយ ក្នុង​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​នេះ​។​

យោងតាម​លិខិត​របស់ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែល​កំពុងកាន់​ប័ណ្ណ​សមធម៌ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ មកដល់​ខែធ្នូ ឆ្នាំ​២០២០ នេះ ដែលមាន​គ្រួសារ​ក្រីក្រ​ប្រមាណ​ជាង ៧០​ម៉ឺន​គ្រួសារ គិត​ជា​ចំនួន​ប្រជាជន​ប្រមាណ​ជាង ២,៨​លាន​នាក់ កំពុងបើក​ប្រា ក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​។​

សម្ដេច​ក្រឡាហោម បន្ដថា លទ្ធផល​ជោគជ័យ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទទួលបាន​នូវ​ការគាំទ្រ និង​កោតសរសើរ​យ៉ាង​ធំធេង​ពី ប្រជាពលរដ្ឋ និង​ការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ដៃគូ​អភិវឌ្ឍន៍​នានា​។

ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បន្ត​បើក​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ជុំ​ទី​៤ ចំនួន​៣​ខែ បន្ថែមទៀត គឺ​សម្រាប់​ខែមករា កុម្ភៈ និង​ខែមីនា ឆ្នាំ​២០២១ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​។ ក្នុងន័យនេះ ដើម្បី​ឲ្យ​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ជុំ​ទី​៤​នេះ ប្រព្រឹត្តទៅ​ប្រកប ដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌ សម្ដេច​ក្រឡាហោម ស ខេង បានស្នើ​ដល់ អភិបាល​រាជធានី -​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ កិច្ចការ​មួយចំនួន​ដូចខាងក្រោម​៖ ទី​១-​ត្រូវធ្វើ​ការណែនាំ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស មេភូមិ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​ពង្រឹង​ការបំពេញ​ការងារ​កំណ​ត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​នៃ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ខ្ជាប់​ខ្លួន​បំផុត ហើយ​ត្រូវ​ចៀសវាង​ឲ្យ ខាងតែបាន​នូវ​ការយោគយល់ និង​យុប​ឃិត​គ្នា​ដើម្បី​ដាក់បញ្ចូល​ក្រុមគ្រួសារ សាច់ញាតិ មិត្ត​ភ័ក្ដិ ឬ​អ្នក​ស្គាល់គ្នា ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ មុន​ដំណាច់ឆ្នាំ ២០២០ និង​ទី​២-​រដ្ឋបាល​រាជធានី -​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​តាមដាន ត្រួតពិនិត្យ និង​ជំរុញ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​។ ទន្ទឹមនេះ រដ្ឋបាល​រាជធានី​- ខេត្ត ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រីឃុំ សង្កាត់​ណា​ដែល​បាន​អនុវត្ត​មិន​ប្រក្រតី​ណាមួយ ក្នុង​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​នេះ​៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×