Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត highlander ប៉ះគ្នា​ជាមួយ​កង់​បី​ឥណ្ឌា បើក​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​បុក​រង​ការខូចខាត​មួយ​កំណាត់​មុខ​

spot_img

​ភ្នំពេញ​៖ រថយន្ដ highlander មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ជ្រុល​ចង្កូត​ទៅបុក​កង់​បី​បើកបរ ឆ្លងផ្លូវ​បណ្ដាល​រង​ការខូចខាត​មួយ​កំណាត់​មុខ ចំណែក​អ្នកបើកបរ​ទាំងសងខាង​មិន​រក​របួស​នោះឡើយ ក្នុងករណី​នោះ​ផងដែរ​គេ​ឃើញ​មាន​សហ​មា​គម​កង់​បី ជាច្រើន​គ្រឿង​បាន​ចុះមក​បង្ក​ការភ្ញាក់ផ្អើល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 12​ថ្ងៃត្រង់​ថ្ងៃទី 28 ខែធ្នូ​ឆ្នាំ 2020​នៅក្នុង​បណ្ដោយ​ផ្លូវ​R8 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​រថយន្ត highlander ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS ~2481 រង​ការខូចខាត​មួយ​កំណាត់​មុខ បុរស​ដែលជា​អ្នកបើកបរ​មិន​ត្រូវមាន​រងរបួស​អ្វី​នោះទេ ចំណែកឯ​ម៉ូតូ​កង់​បី ពាក់​ស្លាក​លេខ​ភ្នំពេញ 1IG ~ 3228 រង​ការខូចខាត​កំពិត​ផ្នែក​ខាងក្រោយ​ហើយ​និង ផ្នែក​ខាង មុខ​ត្រូវបាន​ធ្លាក់​កញ្ចក់​ខ្ទះ តែ​អ្នកបើកបរ មិនមាន​រងរបួស​ធ្ងន់​ធ្ង​រ​នោះ ។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត highlander មួយគ្រឿង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ R8 ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​កង់​បី​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ឆ្លងផ្លូវ​ជាន់​ហ្វ្រាំង មិនទាន់​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ទៅបុក​ចំ​គូទ ក្រោយ​ខាងស្ដាំ​បណ្ដាល​ឲ​ក្រឡាប់​ធ្លាក់​កញ្ចក់​រង​ការខូចខាត​មួយ​កំណាត់​មុខ ភ្លាមៗ​នោះ ម្ចាស់​កង់​បី​បានធ្វើ​ទំនាក់ទំនង ហៅ​កង់​បី​ជាច្រើន​គ្រឿង​បង្ក​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ចុះទៅ​ដល់​ជួយ​សម្របសម្រួល​ឲ​ភាគី​ទាំងសងខាង និយាយ​ចរចា​គ្នា​ផងដែរ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ភាគី​រថយន្ត​សង​សំណង​សង​ទៅ​ម្ចាស់​កង់​បី ចំនួន​ទឹកប្រាក់​200$ ដើម្បី​បញ្ចប់រឿង ៕​រក្សា​សិទ្ធិ​ដោយ​៖​ពន្លឺ​

spot_img
×