Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡដ្ឋាន​ធំ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នា​ខែឧសភា ឆ្នាំ​២០២១

spot_img

​ភ្នំពេញ​៖ CAMSOC បានចេញ​ផ្សាយ​ព័ត៌មាន​ថា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ CAMSOC បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ចុះ​ត្រួត​ពិនិត្យមើល​ការសាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍ថា នៅក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ ដំណើរការ​សាងសង់​នេះ​នៅតែ​បន្តធ្វើ​យ៉ាងសកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បញ្ចប់​តាម​គម្រោង​នា​អំឡុង​ខែឧសភា ឆ្នាំ​២០២១​។ ក្រុមហ៊ុន​ចិន​ដែល​សាងសង់​កីឡដ្ឋាន​ធំ​គ្រប់គ្រង​កម្មករ​ខ្មែរ​-​ចិន​ជាង​៥០០​នាក់​បានល្អ​ណាស់ ក្នុងនោះ​មានកម្ម​ករ​ខ្មែរ​ជាង​៣០០​នាក់ ដោយ​យឺតយ៉ាវ​តែ​ទៅលើ​ការដឹកជញ្ជូន​សម្ភារៈ​បំពាក់​ដំបូល​ប៉ុណ្ណោះ ដែល​ត្រូវ​ក​ម្ម៉​ង​មកពី​អាល្លឺម៉ង់​ជាដើម​។ ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍​ទៀតថា «​ពេល​យើង​បាន​ទៅ​ពិនិត្យមើល​សំណង់​កីឡដ្ឋាន​ធំ​នេះ គឺជា​មោទនភាព​ជាតិ មោទនភាព​សម្រាប់​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ចិន ដែល​នេះ​គឺជា​អនុស្សាវរីយ៍ មួយ​ដ៏​ធំធេង នាពេល​បច្ចុប្បន្ន ក៏ដូចជា​សម្រាប់​តទៅ​កូនចៅ​ខ្មែរ​យើង​តទៅ​អនាគត​ផងដែរ​។​»

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍​ដែរ​ថា កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បម្រើ​ដល់​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ ក្រោយពេល​បញ្ចប់​ការ​សាង​សាង់​នៃ​កីឡដ្ឋាន​ធំ (Main Stadium) យើង​មាន​សកម្មភាព​ច្រើនណាស់ ដូចជា​ពិធី​សម្ពោធ​ជា​ផ្លូវការ ដែល​នៅក្នុង​ពិធី​សម្ពោធ​នេះ​នឹងមាន​ការប្រកួត​មិត្តភាព​រវាង​កម្ពុជា​-​ចិន និង សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រាប់​ការប្រកួត​ជម្រុះ​អន្តរជាតិ ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ទ្វីបអាស៊ី​ផ្សេងទៀត​អាចយ​កមក​ប្រកួត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សាកល្បង​នូវ​ទីលាន​ប្រកួត​បាល់ទាត់​ថ្មី បរិយាកាស​ថ្មី​។ ការប្រកួត​បាល់ទាត់​អន្តរជាតិ​នានា​អាច​នឹង​ចាប់ផ្តើម​ធ្វើទៅបាន​ពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២១​តទៅ ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ​ក៏​នឹង​ប្រើប្រាស់​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ របស់​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​។ ជារួម​ការបើក​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជា​ឲ្យ​មក​ប្រកួត​នៅទីនេះ គឺ​ដើម្បី​ឲ្យ​បន្សាំ​ខ្លួន​ទៅនឹង​កីឡដ្ឋាន​ថ្មី ក្នុងការ​បង្កើន​គុណ​ផល​បច្ចេកទេស​របស់​ពួកគាត់​ឲ្យ​បានល្អ​ប្រសើរ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

«​នៅ​ឆ្នាំ​២០២២ កម្ពុជា​អាច​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​តេស្ត​មុន​ស៊ី​ហ្គេម (Pre-SEA Games) ដោយ​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ចំនួន​១០​ផ្សេងទៀត​អាច​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​តាម​ប្រភេទ​កីឡា​នីមួយៗ​មក​ប្រកួត​ឆ្លាស់គ្នា​បាន ដើម្បី​ឲ្យ​ការប្រើប្រាស់​របស់​យើង​មាន​និរន្តរភាព ក៏ដូចជា​ជួយផ្តល់​ជា​បទពិសោធន៍​ដល់​ការរៀបចំ របស់​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​កាន់តែ​ច្រើន​ផងដែរ​។ ទាំងអស់នេះ​គឺជា​ការចង្អុលបង្ហាញ និង​ការណែនាំ​របស់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដែល​សម្តេច​ប្រធាន​តែងតែ​ជំរុញ​ឲ្យ​យើង​ខិតខំ​ធ្វើការ​ដោយ​ការយកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ ទាំង​ប្រសិទ្ធភាព​នៃ​ការរៀបចំ ទាំង​ប្រសិទ្ធភាព​នៃ​បច្ចេកទេស​។ នៅក្នុង​ការតាមដាន វាយតម្លៃ និង​ការកែសម្រួល​ផ្សេងៗ​ទៀត គឺ​ត្រូវបាន​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC តែងតែ​ធ្វើ​កិច្ចការ​ទាំងអស់ ជាពិសេស​គឺ​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀត​ទាត់​រៀងរាល់​សប្តាហ៍​តែម្តង​។​» នេះ​ជាការ​លើកឡើង​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន​
​ចាប់ពី​ឆ្នាំ​២០២១ តទៅ យើង​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​បន្តធ្វើ​យ៉ាងសកម្ម ពីព្រោះថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ចាប់ផ្តើម​អនុវត្ត​ការងារ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ធ្វើ​កិច្ចការ​ទាំងអស់នេះ​ឲ្យ​បាន​រៀបរយ និង​ហ្មត់ចត់​បំផុត ព្រមទាំង​ជំរុញ​ឲ្យ​សកម្មភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​ទាំង​១៤​ក្រោម​ឱវាទ CAMSOC ឲ្យ​មានការ​សហការគ្នា​កាន់តែ​ល្អ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×