Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! ទឹកចិត្ត​បងប្រុស សុខចិត្ត​ប្តូរ​ខ្លួន​ក្នុង​អគ្គិភ័យ ដើម្បី​រំដោះ​ប្អូនស្រី​រួចផុត​ពី​គ្រោះថ្នាក់ តែ​អកុសល​ត្រូវស្លាប់​ខ្លួនឯង​ដោយសារតែ​…

spot_img

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​សោកសៅ និង​សង្វេក​ខ្លាំងណាស់ ខណៈដែល​បុរស​ជា​បង​ម្នាក់ បាន​សុខចិត្ត​ប្តូរ​ខ្លួនឯង​ទៅ​ពាំង​នឹង​បំណែក​អគារ និង​អគ្គីភ័យ កំពុង​ឆាបឆេះ​ផ្ទះ ដើម្បី​រំដោះ​ប្អូនស្រី​ខ្លួន​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ ប៉ុន្តែ មិន​នឹកស្មាន​ចុងក្រោយ គាត់​បែរជា​ត្រូវស្លាប់​បាត់បង់​ជីវិត ដោយសារ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ជីវិត​បាន​។​

​បុ​រ​រងគ្រោះ​មានឈ្មោះ ឡាញ់ ឈុនលី អាយុ ២៩ ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជួល នៅ​ជិត​សាលា​បាក់​ទូក កាលពី​ម៉ោង​ប្រមាណ​ជាង ១០ យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៩៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ហើយ​ករណីនេះ​ផងដែរ ក៏​ត្រូវបាន​ប្អូនស្រី​ជនរងគ្រោះ​ចេញមក​បកស្រាយ​បញ្ជាក់ ទៅកាន់​បងប្អូន​សាធារណជន​បានដឹងថា ពុំមែន​ផ្តើមចេញពី​ផ្ទុះ​ហ្គាស​នោះទេ គឺ​ផ្តើម​ពី​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ រាលដាល​បង្ក​ឲ្យ​ផ្ទុះ​ហ្គាស​តែម្តង​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ជា​បង​ខាងលើ បាន​បាន​ប្រឹងប្រែង​យក​ខ្លួន​ទៅ​ពាំង​ការពារ​ប្អូនស្រី​របស់ខ្លួន ពី​បំណែក​អគារ​បាក់​បែប និង​អណ្តាតភ្លើង ដែលជា​ហេតុ​ធ្វើឱ្យ​រូបគេ​រលាក​ពេញ​ខ្លួនប្រាណ​តែម្តង​។​

​តែ​យ៉ាងណា ជាមួយនឹង​ការលះបង់​ដ៏​ធំធេង​មិន​គិត​ជា​អាយុជីវិត​ខ្លួនឯង​បែបនេះ ប្អូនស្រី​របស់​ជនរងគ្រោះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lanh Polin ក៏បាន​បង្ហោះ​សារ​យ៉ាង​រំជួលចិត្ត​ថា​៖ «​ពេលខ្លះ​គេ​អោយ​កាត់ចិត្ត តែ​អារម្មណ៍​ដែល​ប្អូនស្រី​នៅ​ជិតដិត​ខ្លាំងជាងគេ មិន​ថា​ក្នុង​កើតហេតុ​នៅមាន​ស្នាម​ជាប់​ក្នុង​ចិត្ត អរគុណ​ហ៊ា​គ្រប់យ៉ាង​តាំង​តូច​មកដល់​ធំ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×