Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់​សោភា ដែល​បាត់​ខ្លួន​នៅ​ផ្សារ​ស្ទឹងត្រែង បាន​វិលត្រឡប់​មករក​ប្ដី​និង​កូន​វិញ​ហើយ​

spot_img

​ស្ទឹងត្រែង ៖ ឥឡូវនេះ​មាន​ដំណឹង​ថ្មី ហើយ​ទាក់ទង​ទៅនឹង​នារី​រូប​ស្រស់​ម្នាក់​បាត់​ខ្លួន ពេល​ដើរ​ផ្សារ​ស្ទឹងត្រែង​ជាមួយ​ប្ដី​និង​កូនស្រី​តូច​ម្នាក់ កាលពី​ថ្ងៃទី 25 ខែធ្នូ​ឆ្នាំ 2020​។​

លោក​នី ម៉​ង់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ដៅ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 នេះ​ថា សាច់ញាតិ​ក្រុមគ្រួសារ​នឹង​ប្ដី រួមទាំង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដោយផ្ទាល់ ពី​ដំណឹង​នៃ​ការវិលត្រឡប់​របស់​នា​រី​ម្នាក់ ដែល​បាត់​ខ្លួន​នោះ​។​
គួរ​រំលឹក​ឱ្យដឹង​ផងដែរ​ថា នារី​រូប​ស្រស់​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ផ្សារ​ស្ទឹងត្រែង ពេលធ្វើ​ដំណើរ​មករក​ទិញ​សម្ភារៈ របស់របរ​ជាមួយ​ប្ដី​និង​កូនតូច​ម្នាក់ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​សុំ​ប្ដី​ទៅ​ទិញ​ឡេ​លាប​ស្បែក ក៏​ស្រាប់តែ​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​។ បុរស​ជា​ប្តី​និង​កូនស្រី​ម្នាក់​ទើប​មាន​អាយុ 5 ឆ្នាំ បាត់​ដំណឹង​យូរពេក​ក៏​តាមរក​តែ​រក​មិនឃើញ ហើយ​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​។​

​នារី​រូប​ស្រស់​ដែល​បាត់​ខ្លួន​ឈ្មោះ ចាន់ ប៊ុន​ហាន់ អាយុ ២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្តៅ​២ ឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ រីឯ​ប្ដី​ឈ្មោះ កា​ខេមរិន អាយុ 22 ឆ្នាំ​។​
ទាក់ទង​នឹង​នារី​ម្នាក់​ដែល​បាត់​ខ្លួន​ខាងលើនេះ សារព័ត៌មាន​យើង​មិនទាន់បាន​បញ្ជាក់​លំអិត​ខាង​ភាគី​នារី ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារតែ​លេខ​ទូរស័ព្ទ​ថ្មី ដែល​នាង​ទំនាក់ទំនង​ជាមួយនឹង​ក្រុមគ្រួសារ ខ​ល​ចូល​ជា​ច្រើនដង​តែ​មិន​ទទួល​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×