Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​យល់​យ៉ាងណាដែរ​? ប្រាប់​ច្រើនដង​មិន​ស្តាប់ ចុងក្រោយ​តាម​ទាន់​ប្រពន្ធ និង​សហាយ​កំពុង​ឡើងឋានសួគ៌ ខឹង​ពេក​កាប់​៣​កាំបិត​ស្លាប់ រីឯ​ប្រពន្ធ​ដឹងខ្លួន​ខុស​មក​ក្រាប​សំពះ​ដល់​បាតជើង​ប្តី​…

spot_img

​កាលពីពេល​កន្លងទៅនេះ មានរឿង​រ៉ាវ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ខណៈ​គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានមក​ក្រាប​សំពះ​ថើប​ដល់​បាតជើង​ប្តី នៅក្នុង​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​បានដឹងខ្លួន​ខុស​ធ្ងន់ លួច​មាន​សហាយស្មន់​នឹង​ប្រុស​ផ្សេង ដែល​ធ្វើ​ឲ្យ​ប្តី​ផ្ទុះ​កំហឹង​ទាញ​កាំបិត​កាប់​ផ្តាច់​សង្ខារ​សហាយ ក្លាយជា​អ្នកទោស​បែបនេះ​។ ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ Yepi Abmi អាយុ ៣៧ ឆ្នាំ និង​ប្តី​មានឈ្មោះ Rivat Eka Putra អាយុ ៤៣ ឆ្នាំ​។​

​នាង Yepi Abmi បាន​សារភាពថា នាង​ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនរងគ្រោះ​ឈ្មោះ Ario Fernando អាយុ ៣៤ ឆ្នាំ ចាប់តាំងពី​បាន​ស្គាល់គ្នា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អស់​រយៈពេល ៥ ខែ មក​។​

​ម្តាយកូន​៣​រូបនេះ​បាន​រៀបរាប់​ឲ្យ​ដឹងថា «​ដំបូង​ពួកយើង​បាន​ឆាត​និយាយ​គ្នា​លេង​ធម្មតា ប៉ុន្តែ លុះ​ក្រោយមក​ក៏​ចាប់ផ្តើម​មានចិត្ត​លើ​គ្នា និង​ក៏​ឈាន​ណាត់​ជួបគ្នា​តែម្តង​។ ពួកយើង​បាន​មាន​ទំនាក់ទំនង​នឹង​គ្នា​អស់​រយៈពេល ៥ ខែ ហើយ​បាន​ជួបគ្នា​យ៉ាងតិច​២​ដង ក្នុង​១​សប្តាហ៍​»​។​

​ទោះយ៉ាងណា នាង Yepi បាន​សារភាពថា នាង​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់ ចំពោះ​អ្វីដែល​បានធ្វើ​ខុសឆ្គង​ចំពោះ​ប្តី​របស់​នាង និង​ក៏បាន​សុំទោស​ក្រាប​សំពះ​ដល់​បាតជើង​ប្តី​ផងដែរ​។ សូមបញ្ជាក់ ហេតុការណ៍​អំពើ​ឃាតកម្ម​ដែល​បុរស​ជា​ប្តី Rivat បាន​កាប់សម្លាប់​សហាយ Ario គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

Rivat បាន​ប្រាប់​ប៉ូលិស​ថា មុន​ឃាត​កម្មនេះ​កើតឡើង រូបគាត់​តែង​បាន​ប្រាប់​ជនរងគ្រោះ​ឲ្យ​ចាកចេញ​ឆ្ងាយ និង​ឈប់​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​របស់គាត់​ទៀត​។ Rivat បន្តថា គាត់​បាន​បំពាក់ GPS នៅ​ម៉ូតូ​របស់​ប្រពន្ធ និង​តាម​ទាន់​ប្រពន្ធ និង​សហាយ នៅ​ហាង​ខារ៉ាអូខេ​មួយ ប៉ុន្តែ នៅពេលនោះ គាត់​ពុំ​យកទោស​ពៃ និង​បំភ្លេចចោល​រឿងនេះ និង​ក៏បាន​ស្នើសុំ​ឲ្យ​ពួកគេ​ឈប់​ទាក់ទង​គ្នា​។

​ប៉ុន្តែ ទោះយ៉ាងណា អ្វីៗ​គឺ​នៅតែ​កើតឡើង​ដដែល ហើយដោយ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​ផ្គើន​នេះ​តទៅទៀតបាន នៅ​ទីបំផុត បុរស​ជា​ប្តី Rivat ក៏​សម្រេចចិត្ត​កាប់​ទៅលើ​សហាយ​ប្រពន្ធ​ចំនួន ៣ កាំបិត ដាច់​ក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×