Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ស្វា​កាចៗ​មួយចំនួន​នៅ​ប្រាសាទបាយ័ន នឹង​ត្រូវយក​ចេញទៅ​ព្រលែង នៅក្នុង​ព្រៃ​ក្រៅ​ឧទ្យាន​អង្គរ​

spot_img

​សៀម​រាម​៖ ហ្វូង​សត្វ​ស្វា​កាចៗ​មួយចំនួន​ដែលមាន​ភាព​សាំ​ទៅនឹង​មនុស្ស និង​ការផ្តល់​នំចំណី​ដោយ​មនុស្ស បាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មកជា​សត្វ​ចិញ្ចឹម​។ តាមរយៈ​នេះ សត្វ​ស្វា​ទាំងនោះ​បានចេញ​ចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ​ផងដែរ​។ ក្នុងការ​ស្វែងរក​ចំណី​នោះ សត្វ​ស្វា​បាន​ដណ្តើម​ចំណី​ពី​មនុស្ស បង្ក​ការរំខាន និង​ពេលខ្លះ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដោយផ្ទាល់​តែម្តង​។ លើសពីនេះ សត្វ​ស្វា​ក៏បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា រុញ​ឲ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ និង​ធ្វើ​ឲ្យ​ខូចខាត​នូវ​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេងៗ​ទៀតផង​។ ប្រការនេះ​ចាំបាច់​ត្រូវ​យកចេញ​ដើម្បី​បញ្ជៀ​សប​ញ្ហា​ផ្សេងៗ​នាពេល​អនាគត​។​

​ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងធ្វើ​ការចាប់យក​ស​ត្វ​ស្វា​កាចៗ​ទាំងនោះ ចេញពី​តំបន់​អង្គរ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​មុននឹង​ព្រលែង​ចូល​ព្រៃ​ធម្មជាតិ​ផ្សេងទៀត​ក្រៅពី​ឧទ្យាន​អង្គរ​។ តាម​គម្រោង ការងារ​នេះ​នឹង​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នា​ប្រាសាទបាយ័ន​។​

​លោក ជូ​រ៉ា ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់ថា លោក​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​ចំនួន​សត្វ​ស្វា​ដែល​ត្រូវ​នាំចេញ​នៅឡើយ​ទេ​។ លោក​បន្ថែមថា ការងារ​នេះ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដែលមាន​មន្ត្រី​ជំនាញ​ក្នុងការ​ធានាថា ការចាប់​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ​មាន​សុវត្ថិភាព​ខ្ពស់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×