Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ឃាតកម្ម រៀប​គម្រោង​យក​ទ្រព្យសម្បត្តិ​របស់​ចៅអធិការ​វត្ត​ចេតិយ៍​ថ្មី​ហើយ ជួល​ឃាតករ រឹត​ក​ធ្វើ​គុត​ព្រះអង្គ​ទៀត ត្រូវ តុលាការ​ឃុំខ្លួន​

spot_img

​កណ្ដាល​៖ ករណី​ឃាតក​ម្មរឹតក​ធ្វើ​គុត ព្រះចៅអធិការ​វត្ត​ចេតិយ៍​ថ្មី ត្រូវ​តុលាការ​ខេត្តកណ្តាល ចេញ​ដីការ​ឃុំ​មេខ្លោង ម្នាក់​ដាក់ពន្ធនាគារ​ខេត្ត ហើយ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជា​ជនដៃដល់​ចំនួន​៣​នាក់ ដែល​កំពុង​គេចខ្លួន​។ មេខ្លោង​រូបនោះ​ត្រូវ​នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​បាន​ហើយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០។​

ជនសង្ស័យ​មាន ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​រកស៊ី​ពុះ​ដី​ឡូ​តិ៍លក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ចំណែក​ព្រះសង្ឃ​រងគ្រោះ​ព្រះនាម ភោគ ធា​រិ​ទ្ធ ហៅ​លោកតា​តឿ ហៅ លោកតា​តុ​ប មាន​ព្រះជន្ម ៥៣​ព្រះវស្សា ជា​ចៅអធិការ​វត្ត​ចេតិយ៍​ថ្មី ត្រូវ​ឃាតករ​ធ្វើ​គុត កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នៅ​វត្ត​ចេតិយ៍​ថ្មី ក្នុងភូមិ​ចេតិយ៍​ថ្មី ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ក្នុង​រយៈពេល​៧​ថ្ងៃ​ក្រោយមក លោកស្នងការ​នគរបាល​ខេត្តកណ្តាល ឈឿន សុចិ​ត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តកណ្តាល បាន​បើក​ការស៊ើបអង្កេត ឈានដល់​ការកំណត់​បាន​មុខសញ្ញា​មេខ្លោង​ផ្ដើមគំនិត​ជួល​ជនសង្ស័យ​ឲ្យ​ទៅធ្វើ​គុត​ព្រះសង្ឃ គឺ​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់ថា ឈ្មោះ ឡៅ ទ្រី ជា​មេខ្លោង​ផ្តើមគំនិត​ធ្វើ​គុត ព្រះចៅអធិការ​វត្ត​ចេតិយ៍​ថ្មី​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​មិន​ចាំ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួប​គ្នា​នៅ​ហាង​ម្លប់​ស្វាយ ជិត​ផ្លូវ​ចូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​ហ្លួង​។ ពេល​ជួបគ្នា ជនសង្ស័យ​បាន​និយាយ​រឿង​ឈ្លោះ​គ្នា​ជាមួយ​ចៅអធិការ​វត្ត​ចេតិយ៍​ថ្មី ហើយ​បាន​សួររក​អ្នក​ស្មា​ត់ ។ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន ថា រឿង​ហ្នឹង​កុំ​ភ័យ​ឲ្យ​តែ​លុយ​មក ទើប​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង សួរថា​ប៉ុន្មាន​? ឈ្មោះ ស្រេង ស្រ៊ុន ឆ្លើយថា ៧,០០០ ដុល្លារ ហើយ ឡៅ ទ្រី បាន​យល់ព្រម​។ រំលង​បាន​ប្រហែល​២០​ថ្ងៃ​ក្រោយមក វេលា​ម៉ោង​ប្រហែល ៤​រសៀល ឈ្មោះ ស្រេង ស្រ៊ុន ជា​ជនដៃដល់ បាន​ទូរស័ព្ទ​ហៅ​ខ្លួន​ឲ្យ​ទៅ​ជួប​នៅ​ហាង​ម្លប់​ត្នោត ដោយ​ប្រាប់ថា ១០,០០០ ដុល្លារ ទើបបាន​ធ្វើកើត​ព្រោះ​ទាល់តែ​គ្នា​៣​នាក់​បានធ្វើ​ឈ្នះ​។ ពេលនោះ ខ្លួន​ក៏បាន​យល់ព្រម​ហើយ​បានប្រគល់​លុយ​ឲ្យ​មុន ៣,០០០​ដុល្លារ រួច​ក៏​បែក​គ្នា​ចេញមក​មុន​។ លុះ​មកដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៦ និង​៤០​នាទី ល្ងាច ឈ្មោះ ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា ប្លង់រឹង ធ្វើ​រួចហើយ​ខ្លួន​ក៏​ថា ធ្វើ​រួច​ក៏​រួច​ទៅ​។ លុះដល់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ដដែល ឈ្មោះ ស្រេង ស្រ៊ុន ជា​ជនដៃដល់​បាន​ឆាត​តាម​តឹ​ឡេ​ក្រាម បាន​ផ្តាច់ជីវិត​ចៅអធិការ​រួចហើយ​ដោយ​រឹត​ក រួច​លើកដាក់​លើ​គ្រែ​គ្រប​ភួយ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន បាន​ទារលុយ​ពី​ខ្លួន​បង្គ្រប់ តែ​ខ្លួន​ថា​ចាំ​ស្អែក​ទៅ​។ លុះ​ស្អែក​ឡើង​វេលា​ម៉ោង​១០ និង​៣០​នាទី ឡៅ ទ្រី បាន​បើករថយន្ត​ម៉ាក​ព្រុស យកលុយ​ទៅ​ឲ្យ​ឈ្មោះ ស្រេង ស្រ៊ុន ជា​ជនដៃដល់​នៅ​ជិត​រោងចក្រ​ស្រែ​ចិន្តា​។ ពេលទៅដល់​ឃើញ​ឈ្មោះ ស្រេង ស្រ៊ុន ជិះ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា អត់​ផ្លាកលេខ ចាំ​នៅ​ទីនោះ ហើយក៏​ហុច​លុយ ៧,០០០​ដុល្លារ​តាម​កញ្ចក់​ឡាន​ឲ្យ​ទៅ​ឈ្មោះ ស្រេង ស្រ៊ុន រួចហើយ​ឈ្មោះ ស្រេង ស្រ៊ុន បាន​ប្រាប់ថា ពេល​ប៉ូលិស​សួរ​កុំ​ឆ្លើយ​អ្វី​ទាំងអស់ និយាយ​តែ​មិនដឹងៗ​ទៅ​ប៉ូលិស​មិនអាច​ធ្វើ​អ្វី​កើត​ទេ និង​ឲ្យ​លុប​លេខ​ទូរស័ព្ទ និង​រូប​ពាក់ព័ន្ធ​ទាំងអស់​ចោល រួច​ក៏​បែក​គ្នា​ទៅ ។​

មូលហេតុ​ដែល ឡៅ ទ្រី រៀបចំ​ផែនការ​ធ្វើ​គុត​ព្រះសង្ឃ​នោះ ព្រោះ​ឡៅ ទ្រី បាន​យក​ផ្ទះ និង​តូប​ផ្សារ​នៅ​ផ្សារ​ម៉ាន់​អាំង រាជធានី​ភ្នំពេញ និង​ដី​២​ឡូ​តិ៍ នៅ​ផ្សារ​ត្រាច​ខេត្តកំពង់ឆ្នាំង និង​បាន​យកលុយ​ពី​ព្រះសង្ឃ​ចំនួន ១១,៥០០ ដុល្លារ​ទៀត ថា​ទៅ​សង់ផ្ទះ​តែ​មិនបាន​សង់​ទេ ព្រមទាំង​យក​ទ្រព្យសម្បត្តិ​របស់ ចៅអធិការ ដែល​ជនរងគ្រោះ​ឲ្យ​ខ្លួន​ឈរឈ្មោះ​ជំនួស​យកទៅលក់​អស់​ទៀតផង​។ ហើយ​ចុង​ក្រោយនេះ​ឡៅ ទ្រី បាន​លេចឮ​ព័ត៌មាន​ថា ព្រះចៅអធិការ​ជិត​សឹក​នៅ​ដំណាច់​ឆ្នាំនេះ​ដើម្បី​ទៅកាន់​កាប់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ទាំងអស់​របស់លោក​វិញ ទើប​ខ្លួន​រៀបចំ​ផែនការ​ធ្វើ​គុត បំបិទមាត់​ព្រះអង្គ​ឲ្យ​បានសម្រេច​នៅ​ថ្ងៃទី​១៩ ខែធ្នូ​តែម្ដង​ក្នុង​គោលបំណង​ប្រមូល និង​កាន់កាប់​លុយកាក់ និង​ទ្រព្យសម្បត្តិ​របស់​ព្រះចៅអធិការ​ទាំងអស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×