Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៥​នាក់ ជួល​រថយន្ត​ទៅ​ជិះ​លួច​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ លក់​ឱ្យ​អ្នកដទៃ ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​

spot_img

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ នគរបាល​ខណ្ឌ​ជ្រោយចង្វារ នគរបាល​ខេត្តបាត់ដំបង និង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​៥​នាក់​ដែល​ធ្វើ​សកម្មភាព​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណៈ​ខុសច្បាប់ ដោយ​យក​រថយន្ត​ជួល​ជិះ​ចំនួន​៣​គ្រឿង​ទៅធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​)​ក្លែងក្លាយ​យកទៅលក់​ឱ្យ​អ្នកដទៃ ។​

​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង និង​វត្ថុតាង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​រង​ការចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ​បទ​ឆបោក​, រំលោភ​ទំនុកចិត្ត និង​ក្លែងឯក​សាធារណៈ​ខុសច្បាប់ ។​

​កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់​បាន​ធ្វើឡើង​ចំណាយពេល​៣​ថ្ងៃ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដែល​បាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅ​ភ្នំពេញ រហូតដល់​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ក្រោយពី​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​(​ម្ចាស់​រថយន្ត​និង​អ្នកទទួល​ទិញ​រថយន្ត​)​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរ បាល​ព្រហ្ម​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា ការបង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់ គឺ​អនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយពី​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ម្ចាស់​រថយន្ត និង​អ្នកទិញ​រថយន្ត​ប្តឹង​រាយការណ៍​ករណី​ចាញ់បោក​ក្រុម​ជនសង្ស័យ​ទាំងនេះ​ឃុបឃិត​គ្នា​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​)​ក្លែងក្លាយ​យក​រថយន្ត​ដែល​ជួល​ទៅ​លក់​បាត់ ខាតបង់​គិត​ជា​ទឹកប្រាក់​ច្រើន​ម៉ឺន​ដុល្លារ ។​

​លោកនាយ​ការិយាល័យ​ប្រាប់​ឱ្យដឹងទៀតថា ជនសង្ស័យ​ទាំង​៥​នាក់​ឈ្មោះ​១-​រឿន ចាន់​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ប្រកបមុខរបរ​កសិក​រ រស់នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដំប ។ ២-​ខុន រតនៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ប្រកបមុខរបរ​រត់​ម៉ូតូ​កង់​៣ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ៣-​រឿន តិ​ន ហៅ​តាំ ភេទ​ប្រុស អាយុ​អាយុ​៣៧​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ រស់នៅ​ភូមិ​ន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ៤-​រ៉ា​ន់ បូរ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ រស់នៅ​ផ្ទះជួល សង្កាត់​ដូនទាវ ក្រុង​បាត់ដំបង និង​៥-​ហង្ស សី​ភៀ​ង ហៅ​ពាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ រស់នៅ​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមានៈ​រថយន្ត​ម៉ាក តូយ៉ូតា ឡិច​ស៊ី​ស ៣៣០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៩ ពាក់​ផ្លាកលេខ​ភ្នំពេញ 2J-6067 ចំនួន​១​គ្រឿង ។ រថយន្ត​ម៉ាក តូយ៉ូតា ឡិច​ស៊ី​ស​៣៣០ ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BH-9837 ,​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ​៧​សន្លឹក​, ផ្លាកលេខ​រថយន្ត​៣​បន្ទះ និង​លិខិត​កិច្ចសន្យាជួល និង​លក់​រថយន្ត​មួយចំនួនទៀត​ផងដែរ ។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា ឱ្យដឹងទៀតថា ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​ឆបោក និង​រំលោភ​ទំនុកចិត្ត​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ក្នុងនោះ​៖

​ករណី​ទី​១-​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សេក សុភា​ស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ប្រកបមុខរបរ​លក់​រថយន្ត នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​PPT ផ្លូវ​លេខ​១០៥ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ អស់ប្រាក់​ចំនួន​៧,៦៥០​ដុល្លារ ។​

​ករណី​ទី​២-​រំលោភ​លើ​ទំនុកចិត្ត​យក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AO-0326 ធ្វើឯកសារ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ ហើយ​យក​រថយន្ត​នោះ​ទៅ​លក់​បាត់ ស្ថិតនៅ​ចំណុច​ភោជនីយដ្ឋាន​មី​ហឺ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ជនរងគ្រោះ​មានឈ្មោះ ជឿ​ង ចាន់ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ករណី​ទី​៣-​រំលោភ​លើក​ទំនុកចិត្ត​យក​រថយន្ត ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BJ-1265 ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ​យកទៅលក់​បាត់ ប្រព្រឹត្ត​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ជនរងគ្រោះ​ឈ្មោះ វ៉ាត សុ​វណ្ណា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៨៩ ភូមិ​ភ្លូវ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​
​ករណី​ទី​៤-​រំលោភ​លើ​ទំនុកចិត្ត​យក​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ស ស៊េរី​ឆ្នាំ ២០០៧​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BC-9771 ប្រព្រឹត្ត​នៅ​ចំណុច​ជិត​រោងចក្រ​អគ្គិសនី​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ជនរងគ្រោះ​មានឈ្មោះ ឯក ប៊ុន​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ល្វា សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×