Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន ជនសង្ស័យ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ កញ្ញា តី​ ពាក់ព័ន្ធ​នឹង​ករណី គំរាម​ទារប្រាក់ ដោយ​បង្ហោះ​រូបភាព​អាក្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​

spot_img

​ភ្នំពេញ​៖ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ នៃ​នាយកដ្ឋាន​នគ​បាល​ព្រហ្ម​ណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​បាន ចុះ​ដឹកនាំ​សហការ​ជាមួយ អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក និង អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ធ្វេី​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ម៉ាក់ ហាក់​ចន្ថា អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ (​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ កញ្ញា តី​) ពាក់ព័ន្ធ​នឹង​ករណី គម្រាម​ទារប្រាក់ (​បង្ហោះ​រូបភាព​អាក្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​) ។​

​ការិយាល័យ​ព្រហ្មទណ្ឌ​បានបញ្ជាក់​ពី​អង្គ​ហេតុថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ប្រេី​គណនី​ឈ្មោះ កញ្ញា តី ផ្ញេី​សារ​តាម​ឆាត​គណនី​ហ្វេ​ស​បុក មក​បុរស​ដែលជា​ជនរងគ្រោះ ជជែក​គ្នា​លេង​ធម្មតា បន្ទាប់មក គណនី កញ្ញា តី ក៏បាន​ខ​ល​វីដេអូ​មក​ជនរងគ្រោះ​ រួច​បបួល​ជនរងគ្រោះ​ដោះ​សម្លៀកបំពាក់​ព្រោះ​ខ្លួន​មាន​ចំណង់តណ្ហា ហេី​យ​ចង់​រួមភេទ​ពី​ចម្ងាយ (Sex Cam) ។ ដោយសារ​ជនរងគ្រោះ​មាន​អាកា​រៈ​ស្រវឹង ក៏​យល់ព្រម​ដោះ​ខោអាវ​តាម​ការ​ស្នេី​សុំ​របស់​ម្ចាស់​គណនី កញ្ញា តី ហេី​យ​ពេលនោះ​ជនរងគ្រោះ​មិនបាន​ឃេី​ញ​មុខ​ម្ចាស់​គណនី កញ្ញា តី ឡេី​យ ដោយ​ឃេី​ញ​ត្រឹម​តែមួយ​កំណាត់​ខ្លួន​ចុះក្រោម​តែប៉ុណ្ណោះ (​រយៈពេល ៣​នាទី​) ។ ក្រោយពី​ខ​ល​វីដេអូ​ចប់ ម្ចាស់ គណនី កញ្ញា តី ក៏​ចាប់​ផ្តេី​ម​ផ្ញេី​សារ​ទៅ​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ បេី​មិន​ព្រម​ផ្ញេី​ឲ្យ​ទេ គណនី​កញ្ញា​តី នឹង​ផ្ញេី​វីដេអូ អាក្រាតកាយ​របស់​ជន​រងគ្រោះ​ទៅ​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ទាំងអស់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគ​បាល​ព្រហ្ម​ណ្ឌ ប្រគល់ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×