Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ផ្តល់​ថវិកា​ជំនួយ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល ដើម្បី​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-COMMERCE) នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម EIF​និង​UNDP បានចេញ​​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​៖ កម្មវិធី​ផ្តល់​ថវិកា​ជំនួយ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល ដើម្បី​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-COMMERCE) នៅ​កម្ពុជា​។​

នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០៖ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១២៥ នឹង​ទទួលបាន​ថវិកា ជំនួយ និង​ការបណ្តុះបណ្តាល​អំពី​របៀប​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ​ការវិនិយោគ​ក្នុង​ទឹកប្រាក់ ចំនួន ៥០០.០០០ ដុល្លារ​អាមេរិក ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការឧបត្ថម្ភ​រប​ស់កម្ម​វិធី​ពង្រឹង​ក្របខ័ណ្ឌ សមាហរណកម្ម (EIF) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​។​

​មូលនិធិ​នេះ​នឹង​ផ្តល់ ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល​បណ្តុះ​គំនិត​អាជីវកម្ម និង​គំនិត​ផ្តួចផ្តើម​បែប​នវានុវត្តន៍ និង កម្មវិធី​ផ្តល់​ថវិកា​គាំទ្រ​ខ្នាតតូច​រយៈពេល ០៦ ខែ ដើម្បី​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់ ប្រព័ន្ធ​អេឡិចត្រូនិក លក់​ផលិតផល និង​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ជួយ​ដល់​សហគ្រាស​មួយចំនួន ដែល​លក់ ផលិតផល និង​សេវាកម្ម​ទៅ ឱ្យ​អ​គឺ​ថិ​ជន​នៅក្រៅ​ប្រទេស តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ថ្មី​មួយ (B2B2C Marketplace) ដែល​កំពុង​បង្កើតឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​។ ចំនួន​កូតា​ត្រូវបាន​កំណត់ និង​បម្រុង​ទុក​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ជា​ស្ត្រី និង​យុវជន និង​សហគ្រាស​ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​ភ្នំពេញ​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​បង្កើត និង​អនុវត្ត​រួមគ្នា​ដោ យ ក្រសួងពាណិជ្ជកម្ម (MOC) និង UNDP ដែលជា សមាស ភាគ​មួយ​ដ៏​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា ហៅថា GC4ECAM ដែលមាន​គោល បំណង​ក្នុង​ការបង្កើន​ឱកាស​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​គំនិត​ផ្តួចផ្តើម​ឌីជីថល ភាវូបនីយកម្ម ដើម្បី​បង្កើត​ការងារ​ថ្មី​ឱ្យបាន​ច្រើនជាង ១០,០០០ ត្រឹម​ឆ្នាំ ២០២២ ដែលជា​គោលដៅ​គម្រោង Go4CAM​។​

​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង នៅក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ការគាំទ្រ​បន្ថែម​ទាំងនេះ​ត្រូវបាន​ផ្តល់​ក្នុងពេលដែល​មានការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ជំរុញ ឱ្យ អាជីវកម្ម​កាន់តែច្រើន​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​អន​ឡាញ​។ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ឌីជីថល​ភាវូបនីយកម្ម ត្រូវបាន​ចាត់ទុកថា មាន​តួនាទី​សំខាន់ ដើម្បី​ជួយ ឱ្យមាន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ពេញលេញ ឆាប់រហ័ស និង ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា​។​

​កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​សំដៅ ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ក្របខ័ណ្ឌ​គតិយុត្ត ដែល​គ្រប់គ្រង​លើ​ការធ្វើ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ដូចជា ការអនុម័ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​កាលពី ឆ្នាំ​២០១៩ អនុក្រឹត្យ​សម្រួល​ដល់​ការចុះបញ្ជី​អាជីវកម្ម​ដែល​ផ្តោតលើ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ស្តីពី ការការពារ​អ្នកប្រើប្រាស់​ក្នុងន័យ​ការពារ​សិទ្ធិ​អ្នកទិញ​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាជីវកម្ម​នានា ក៏ដូចជា​យុទ្ធសាស្ត្រ ៣ ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ទើបតែ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​ផងដែរ​។​

​ជាការ​គាំទ្រ​ដល់​ការឆ្លើយតប​របស់​កម្ពុ​ជា​ចំពោះ​ជំងឺ​កូ​វីដ -១៩ UNDP កំពុងធ្វើការ​ងារ​ដើម្បី​កសាង​ជំនាញ​បុគ្គលិក ឡើងវិញ ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១.០០០ ដើម្បីឱ្យ​ពួកគេ​អាចឈាន​ជើង​ចូលទៅក្នុង​ទីផ្សារ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជំរុញឱ្យមាន​ការប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទូទាំងប្រទេស តាមរយៈ​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ ដើម្បី​កសាង​បរិយាកាស​គតិយុត្ត​ឱ្យបាន​រឹងមាំ ដោយមាន​ការគាំទ្រ​នៃ​រដ្ឋាភិបាល​នៃ ប្រទេស​អូស្ត្រាលី​។

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា “​គម្រោង GO4eCAM ត្រូវបាន ប្រកាស​ចាប់ផ្តើម​អនុវត្ត​ចំពេល​ជួន​គ្នា​ជាមួយនឹង​ការអនុម័ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ គម្រោង​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដូចជា បង្កើន​ផលិតភាព នវានុវត្តន៍ ការពង្រីក​អាជីវកម្ម ព្រមទាំង​ការបង្កើត​ការងារ​នៅ​កម្ពុជា​។​

​លោក Nick Beresford អ្នកតំណាង​និវេសនដ្ឋាន UNDP ប្រចាំ​កម្ពុជា បាន​លើកឡើងថា “​យុទ្ធសាស្ត្រ​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​របស់​កម្ពុជា គួបផ្សំ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់ និង​ជំរុញឱ្យមាន​ការប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងសង្គម​ទាំងមូល ជាពិសេស​ក្នុងចំណោម​ក្រុម​ដែលមាន​ឱកាស​តិចតួច អាច ជា​យុទ្ធសាស្ត្រ ដ៏​សំខាន់​ដើម្បី​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្រោយពី​កូ​រីដ​-១៩​។ ការវិនិយោគ​ប្រកបដោយ​បរិ​យា​ប័ន្ន លើ​ធនធានមនុស្ស ការអភិវឌ្ឍ​ជំនាញ​​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សម្រាប់​គ្រប់គ្នា គឺជា​អ្វី​ដែលមាន​សារៈសំខាន់​ជា ចាំបាច់​បំផុត​នាពេលនេះ​។​

​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​សន្ទុះ​យ៉ាងខ្លាំង ជាពិសេស ដោយ​ការ​ប្រែក្លាយ​ពី​អាជីវកម្ម​ធម្មតា​ទៅជា​អាជីវកម្ម​អន​ឡាញ ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ កូ​រឹដ​-១៩​។ ក្នុងនាម​ជា​ដៃគូ​របស់​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) និង​តាមរយៈ​គម្រោង​នានា​របស់​យើង ដែល​គាំទ្រ​ដល់​កា​រព​ន្លឿ​ន​ផ្នែក​ច្បាប់​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រទេស​អូស្ត្រាលី​បានផ្តល់​ជា​ទស្សនទាន និង ជំនាញ​សំខាន់ៗ មួយចំនួន​ដល់​យុវជន​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ច​ថ្មី​នេះ ដោយ​ធានាថា វិស័យ​ឌីជីថល​នា ពេលអនាគត​របស់​ក​ម្ពុ​ជា​នឹង​ត្រូវបាន​រីកចំរើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម Kang Pablo ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បណ្ឌិត Ratnakar Adhikari នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន EIF ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​លើកឡើងថា “​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ យុទ្ធសាស្ត្រ​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​នៅក្រោម​ការគាំទ្រ ពី EIF ត្រូវបាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​កាលពី ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ដោយមាន​ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់លាក់ និង​ឆ្លើយតប​ចំពោះ​ចំណុច រាំងស្ទះ​សំខាន់ៗ ដូចជា ក្របខ័ណ្ឌ​ច្បាប់ និង​គតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ICT ជំនាញ​ឌីជីថល និង​ការគាំទ្រ​ដល់​សហគ្រាស ធុន​តូច និង​មធ្យម​ជាដើម​។ រួម​ជាមួយនឹង​គម្រោង GO4eCAM និង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ក្នុងប្រទេស ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ ថា កម្ពុជា​នឹងមាន​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​អំណោយផល​មួយ ដែល​ចាំបាច់​សម្រាប់​លើកកម្ពស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បង្កើន​ការប្រកួតប្រជែង​សម្រាប់​ការនាំចេញ ជំរុញ​សហគ្រិនភាព និង​ទាញ​ប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មីៗ ក្នុង​យុគសម័យ ឌីជីថល​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×