Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​វ៉ា​ជែង​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ដួល​ខ្ទាត​ទៅ​ចូល​ក្រោម​កង់ រថយន្ត​កិន​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

spot_img

ភ្នំពេញ ÷ រន្ធត់​ណាស់​បាន​បាត់​បង់ជីវិត​បន្ទាប់ពី ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​រថយន្តស្ទូច​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ដួល​ខ្ទាត​ចូលទៅ​ក្រោម​កង់​រថយន្ត​មិន​ចាំ​ម៉ាក​ស្លាប់​ភ្លាមៗ ចំណែកឯ​ម៉ូតូ​មួយគ្រឿង​ទៀត​រងរបួស​ធ្ងន់​ស្រាល​២ នាក់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៧ និង ៤០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ២៨ ខែ​ឆ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ ៣០ ម៉ែត្រ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ នាម P13 ភេទ​ប្រុស មាន​ប្រពន្ធ និង​កូន​មួយ មុខរបរ ជា​សន្តិសុខ រោងចក្រ​ជិត​ផ្សារ​ត្រពាំង​ថ្លឹង​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក FZ ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ CW-5509 ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ មកដល់​កន្លែងកើតហេតុ​បាន​វ៉ា​ជែង​រថយន្តស្ទូច​ទៅខាង​ឆ្វេង​ដៃ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​និង​បុរស​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុក​ដា​ឌ្រី​ម​សង់ សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពាក់​ផ្លាកលេខ កំពង់ចាម 1N-3144 ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​កើតមក​លិច​បណ្តាល​ឲ្យ​ដួល​ទៅនឹង​ថ្នល់​ខ្ទាត​ទៅ​ចូល​ក្រោម​កង់​រថយន្ត​កិន​បែក​ខួ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកឯ​ម្ចាស់​មូ​តូ​ហុងដា​ទ្រី​ម​សង់​មួយគ្រឿង​ទៀត​រងរបួស​ធ្ងន់ ២ នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​បន្ទាប់មក​ស្រាប់តែ​រថយន្ត​ខាងលើ​បន្ត​បើក​ទៅមុខ​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​ទំនាក់ទំនង​ទៅ​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក ចំណែក​សព​ជនរងគ្រោះ​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×