Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​÷ បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​ដឹកទំនិញ​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​ផ្លូវស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ចំណែកឯ​តៃកុង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ០០ និង ៣០ នាទី​ឈានចូល​ថ្ងៃ​អង្គារ​ទី ២៩ ខែធ្នូ​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៧១​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​សព​ជនរងគ្រោះ មានឈ្មោះ សារី​សុភាព មុខរបរ​ខាង​ផ្នែក​ព័ត៌មាន គណបក្ស​ខ្មែរ​កម្ពុជា​ក្រោម មាន​ទៅ​លំនៅ​ក្នុងស្រុក​បាទី​ខេត្តតាកែវ​។​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ពាក់​ផ្លាកលេខ​តាកែវ 3A 0702 ធ្វើដំណើ​ចេញពី​ផ្លូវ ១៩៩​រួច​បត់​ឡើង​ផ្លូវ ២៧១​ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អ៊ា​ប្លែក ពាក់​ផ្លាកលេខ 1HY 7617 ធ្វើដំណើរ​ចេញពី​មុខ​ពេទ្យ​រុ​ស្សុ​ី​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ចំពាក់​កណ្តាល​រថយន្ត​ដឹកទំនិញ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៖​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×