Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំ​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​រំលែក​ទុក្ខ គ្រួសារ​សព​៨​នាក់​និង​របួសធ្ងន់​ស្រាល​៣​នាក់​ក្នុងរ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ស្រុក​ថ្មគោល​

spot_img

​បាត់ដំបង​៖​សា​ខាក​ក្រក​ខេត្តបាត់ដំបង បាន​នាំ​អំណោយ​មនុ​ស្សធ​ម៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​៨​នាក់​និង​របួស​ធន់​ស្រាល​៣​នាក់​ក្នុងរ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ស្រុក​ថ្មគោល​។​

ការនាំ​អំណោយ​មនុស្សធម៌​ទៅ​ចូលរួម​រំលែក​ទុក្ខ​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​ខែធ្នូ ឆ្នាំ​២០២០ ដែល​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​បាន​ចាត់តាំង​ប្រតិភូ​តំណាង​ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម សួស សុភ​ក្ក្រ ហេរញិក​គណៈកម្មាធិកា​រ​សាខា​កាកបាតក្រហមកម្ពុជា​ខេត្តបាត់ដំបង តំណាង​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​និង​សហការី​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​សោកស្តាយ​បំផុត ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៨​នាក់​និង​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០២០​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម សួស សុភ​ក្ក្រ ហេរញិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួម​រំ​លែ​​ក​ទុក្ខ​និង​ចូលរួម​សម្តែង​ការសោកស្តាយ​យ៉ាង​ក្រៃលែង​ជាមួយ​ក្រុមគ្រួសារ​សព ២​គ្រួសារ (​ស្លាប់​២​នាក់​)​និង​រងរបួស​១​នាក់​រួមមាន ១. លោក ឡេង សុ​ភ័​ក្រ អាយុ​២៨​ឆ្នាំ (​ស្លាប់​) (​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​) នៅ​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​ទី​២. លោក ហួរ ហាន អាយុ​១៨​ឆ្នាំ (​រងរបួស​) ជា​បុគ្គលិក​រោងចក្រ​ទឹកកក នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​ទី​៣. លោកស្រី ឃុ​ត គឹម​សាន អាយុ ៣៩​ឆ្នាំ (​ស្លាប់​) ជា​អ្នករួមដំណើរ​ក្នុង​រថយន្ត​តាក់ស៊ី​នៅ​ស្រុក​មោង​ឯ​ឫស្សី ខេត្តបាត់ដំបង ដែល​បាន​បន្សល់​កូន​បួន​នាក់ ហើយ​ត្រូវ​បងប្អូន​យក​កូន​ទៅ​ចិញ្ចឹម​។​

​ក្នុង​មរណ​ទុក​ដ៏​សែន​ក្រៀមក្រំ​នេះ កាកបាទក្រហមកម្ពុជា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​និង​វត្ថុ​ស័​ក្កិ​សិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ប្រោស​ព្រំ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ដែល​បានទទួល​មរណភាព​ក្នុង​ឧបទ្ទវ​ហេតុនេះ បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់ថា​គ្រួសារ​សព​ទទួលបាន​អំណោយ​នោះ​រួមមាន​អង្ករ ១០០​គីឡូក្រាម មី​៥​កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ៥​កេស និង​ថវិកា​២​លាន​រៀល​។​ដោយឡែក​អ្នករងរបួស​ទទួលបាន ថវិកា​២​លាន​រៀល​។​កាកបាទក្រហមកម្ពុជា​នឹង​បន្ត​ចុះសួរសុខទុក្ខ​អ្នករងរបួស​ម្នាក់ទៀត​និង​ចូល​រំលែក​ទុក្ខ​អ្នក​ដែល​បាន​ស្លាប់​៦​នាក់​ទៀត​នៅ​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០២០ បន្តទៀត​៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×