Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនរបស់ ហ្រ្គេន ធ្វីន អុីនធើណាស់សិនណល (GTI) បានធ្លាក់ដល់ថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ

spot_img

ភ្នំពេញ ៖ ក្នុងពេលផ្សារភាគហ៊ុនបិទនាសៀលថ្ងៃម្សិលមិញនេះ ភាគហ៊ុនហ្រ្គេន ធ្វីន អ៊ីនធើណាស់សិនណល GTI បានធ្លាក់ចុះរហូតដល់ជិត១០% មកត្រឹម២.៩៣០រៀល ដែលនេះជាថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ។

ស្របពេលជាមួយគ្នានេះ ភាគហ៊ុនប្រាំផ្សេងទៀត រួមមានភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​(PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)​និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានធ្លាក់ចុះមកត្រឹម៥.៩០០រៀល, ១១.៦០០រៀល ១.២៨០រៀល ១៣.៧០០រៀល និង ២.៩៥០រៀល រៀងគ្នា។

ក្នុងចន្លោះនៃការធ្លាក់ចុះពី១០រៀល ទៅ ២៨០រៀល។ មានតែភាគហ៊ុនមួយប៉ុណ្ណោះ ដែលមានកំណើន គឺភាគហ៊ុនរបស់ធនាគារអេស៊ីលីដា (ABC) ដោយបានកើនឡើង២០រៀល មកដល់១៧.០៦០រៀល។

ដោយឡែកសន្ទស្សន៍ផ្សារមូលបត្របានធ្លាក់ចុះ០,៥២% មកត្រឹម៦៤២,៧៣ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣៧៦,២៧លានរៀល ដែលភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងធនាគារអេស៊ីលីដា (ABC) មានចំណែកដល់ទៅ៧៤ភាគរយ និង១៨ភាគរយ រៀងគ្នានៃទំហំសរុប៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×