Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ៖ ការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសលួច ឆក់ មានប្រសិទ្ធភាព ទាល់តែមានការចូលរួមពីពលរដ្ឋ

spot_img

ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃអង្គារ៍ទី២០ខែកុម្ភៈឆ្នាំ២០១៨ ប្រកាសប្រាប់ទៅដល់អធិការ អធិការរង តាមបណ្តាស្រុកជាប់ព្រំប្រទល់ក្រុងសៀមរាប លោកនាយប៉ុស្តិ៍ទាំង១២សង្កាត់ក្នុងក្រុងសៀមរាប និងតំណាងអង្គភាពពាក់ព័ន្ធ បើកការអនុវត្តន៍ផែនការយុទ្ធនាការ លេខ០៤៧ ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសលួច ឆក់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងថា ការផ្សព្វផ្សាយផែនការយុទ្ធនាការ លេខ០៤៧ ស្តីពីវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសលួច ឆក់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប មានគោលបំណងជំរុញសកម្មភាពដូចជា ការបែងចែកកំណត់គោដៅពួនស្ទាក់ទទួលខុសត្រូវ ការបែងចែកភារកិច្ចដឹកនាំត្រួតពិនិត្យគោលដៅតាមតំបន់ទទួលខុសត្រូវ ជំរុញសកម្មភាព សហការណ៍ប្រទាក់ក្រឡាល្បាតពីតំបន់មួយទៅតំបន់មួយ អធិការដ្ឋានទាំង៤ជុំវិញក្រុងសៀមរាប ត្រៀមកម្លាំង​អន្តាគមន៍ មធ្យោបាយទំនាក់ទំនងក្នុងកិច្ច ប្រតិបត្តិការ (ប្រព័ន្ធ័ម៉ូតូរូឡានិងតេឡេក្រាម)។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ផែនការខាងលើនេះ ត្រូវការឲ្យមន្ត្រីទាំងអស់ នៃបណ្តាអង្គភាពពាក់ព័ន្ធចូលរួមសហការ ប្រើប្រាស់ កម្លាំងសរុប ក្នុងស្មារតីសាមគ្គី សម្រេចគោលដៅតែមួយ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលស្នាក់នៅ និងរស់នៅក្នុងក្រុងសៀមរាប ឲ្យបានល្អ។ ជាមួយគ្នានេះដែរ ក្នុងកិច្ចការ រក្សាសន្តិសុខ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាបនេះ ក៏ត្រូវការ ការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជួយរាយការណ៍ផ្តល់ព័ត៌មាន មកសមត្ថកិច្ចឲ្យបានទាន់ពេលវេលា ជាពិសេសបងប្អូន ម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ប្រតិបត្តិករទេសចរណ៍ សូមចូលរួមណែនាំដល់ភ្ញៀវទេសចរ ពេលចេញធ្វើដំណើរដើរកម្សាន្ត ត្រូវយកចិត្តទុកដាក់ថែរក្សា សម្ភារៈមានតម្លៃផ្ទាល់ខ្លួនផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×