Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងយុត្តិធម៌ បើក​កិច្ចពិភាក្សា​ពី​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​

spot_img

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងយុត្តិធម៌ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នៅ​ទីស្តីការ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង​ឯកឧត្តម កើត រិ​ទ្ធ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែងថា ស្ថាប័ន​ទាំងពីរ​ពិភាក្សា​លើ​មូលបទ​រួមមួយ ដែល​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​មក​ស្ថាប័ន​យើង​ទាំងពីរ​ក្នុងការ​សិក្សា​ដាក់ចេញ ។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺពាក់ព័ន្ធ​នឹង​បញ្ហា​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស ផល​នៃ​បទល្មើស ដោយ​យើង​នឹង​ខិតខំ​ស្វែងរក​ដំណោះស្រាយ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស ផល​នៃ​បទល្មើស​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​សុំ​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្រតិភូ​បង្កើត​ក្រុមការងារ​រួមមួយ ក្នុងការ​សិក្សា អនុវត្ត​ក្នុងការ​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស ផល​នៃ​បទល្មើស​បានដែរ​ឬទេ​? ហើយ​បើសិនជា​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ប្រតិភូ ឯកភាព យើង​នឹង​សរសេរ​ក្នុង​ប្រកាស​មួយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ថ្លែងថា តើ​វត្ថុ​ដែល​យើង​ចាប់យក​ពីបទ​ល្មើស យើង​មក​ចាត់ចែង​ដូចម្តេច​។ ផល​រឹបអូស​នៃ​បទល្មើស អត់​មានច្បាប់​ណា​ធំ​ជាង​ច្បាប់ព្រហ្មទណ្ឌ​នោះទេ ត្រូវ​រឹបអូស​ចូល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ក្រោយពី​ចេញ​សេចក្តី​របស់​តុលាការ​។ សំណួរ​បច្ចេកទេស​ធំ​ជាង ក្រោយពី​រឹបអូស​ចូល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ តើ​រឹបអូស​ចូល​ទៅណា គឺ​រដ្ឋ​ដូចគ្នា ដោយ​គ្មាន​ការញែក​អាជ្ញាធរ​កាន់កាប់ ឬ​អាជ្ញាធរ​គ្រប់គ្រង​នោះទេ គឺ​រដ្ឋ​ដូចគ្នា ។ ជារួម ការអនុវត្ត​ជាក់ស្តែង​មានការ​ស្មុគស្មាញ​បន្តិច ដោយសារ​ការសម្រេច​រឹប​អូស​របស់​តុលាការ​។ វត្ថុ​រឹបអូស​ត្រូវ​ចូល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ រដ្ឋ​បានអនុញ្ញាត​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​មាន​គោលការណ៍​សម្រេច​ដឹកនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់ចែង​ទ្រព្យសម្បត្តិ​ទៅ​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ ឬ​បម្រើ​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×