Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្រី​ស្អាត ក្រោយ​មើល​លទ្ធផល​យំ​ហ៊ូ ព្រោះតែ​មិន​នឹកស្មាន​ទៅរក​ហាង​ចាក់​សាក់ ប៉ះចំ​កំពូល​ជាង​សាក់​ជើងចាស់​ពូកែ​ធ្វើ​រឿង​មួយ​នេះ​….

spot_img

​នាង Alisa Kingkan បាន​ប្រាប់ Amarin TV ឲ្យ​ដឹងថា ខណៈ​នាង​បាន​កំពុង​ដើរ​ផ្សារ​រាត្រី​មួយ​នៅក្នុង​តំបន់​ជាមួយ​បងស្រី កាលពី​ថ្ងៃអាទិត្យ នៅពេលនោះ​ពួកនាង​បាន​ដើរ​ឆ្លងកាត់​ស្តង់​មួយ​ដែល​ផ្តល់​សេវា​សាក់ ដែលមាន​តម្លៃ​ចាប់ពី ២០ បាត ឡើងទៅ​។​

​បន្ទាប់ពី​បង្ហាញ​រូបតំណាង​នៃ​ផ្កា​ដាន់​ដេលី​ន (Dandelion) ដែល​នាង​ចង់​ចាក់ នៅពេលនោះ ម្ចាស់​ហាង (​ជាង​សាក់​) ក៏បាន​និយាយថា គាត់​អាច​សាក់​រូបនេះ​ឲ្យ​បាន​ក្នុងតម្លៃ​ទាប ៣០០ បាត​។​

​តែ​យ៉ាងណា ខណៈ​ជាង​សាក់​កំពុង​ដាក់​ទឹក​ថ្នាំ និង​រៀបចំ​ធ្វើការ​សាក់​នៅលើ​ស្មា នារី​វ័យ ២៦ ឆ្នាំ រូបនេះ​ក៏មាន​អារម្មណ៍​ព្រួយចិត្ត​ជាខ្លាំង នៅពេលដែល​ជាង​សាក់​ចាប់ផ្តើម​ជក់បារី និង​ផឹកស្រា​បៀរ​។​

​តាមរយៈ​ការ​ផុស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក នាង Alisa បានសរសេរថា នាង​បានចាប់ផ្តើម​ស្រែកយំ​ភ្លាមៗ នៅពេល​នាង​ក្រឡេកមើល​កញ្ចក់ ដើម្បី​មើល​លទ្ធផល​ដែល​បានបញ្ចប់​។​

​ជាការ​ពិតណាស់ ជំនួស​ឲ្យ​ផ្កា​ដាន់​ដេលី​ន (Dandelion) នោះ​សាក់​ទាំងនោះ​នៅលើ​ស្មា​របស់ Alisa បែរ​ទៅជា​ដើមឈើ បក្សី​ហោះហើរ​លើ​អាកាស និង​ខ្លះទៀត​មើលទៅ​ដូច​ឈើឆ្កាង​គ្រី​ស្ទា​ន​។​

​នាង​បានសរសេរថា​៖ «​ខ្ញុំ​មិនមែន​បាន​ទៅ​សាក់ ក៏​ព្រោះតែ​ដោយសារ​វា​មាន​តម្លៃថោក​នោះទេ សូម​បងប្អូន​កុំ​យល់ច្រឡំ​។ តើ​អ្នកណា​នឹង​គិតថា វា​នឹង​ក្លាយជា​បែបនេះ​?»​។​

Alisa ក៏បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការមិនសប្បាយចិត្ត​រប​ស់​នាង ព្រោះថា នេះ​គឺជា​រូបគំនូរ​ទៅវិញ​។​

​ជាមួយគ្នា​នោះ​ផងដែរ នៅក្នុង​ការខិតខំ​ដើម្បី​លួងលោម​នាង ជាង​សាក់​ក៏បាន​និយាយថា គាត់​អាច​ព្យាបាល​ជួសជុល​ស្នាម​សាក់​នេះ​ឲ្យ​បាន​។ តែ​យ៉ាងណា Alisa ពុំបាន​សម្រេចចិត្ត​ឲ្យ​ជាង​សាក់​នោះ​ធ្វើ​បន្តទៀត​ទេ ព្រោះ​ខ្លាច​កាន់តែ​អាក្រក់​ជាង​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×