Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមជួយ​ស៊ែរ​ផង​! ស្ត្រី​ខ្មែរឥស្លាម​ម្នាក់ ចាញ់បោក​មេខ្យល់​នាំទៅ​លក់​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នាង​សូម​ឲ្យ​សម្តេច​ទាំងពីរ ជួយ​ផង​!

spot_img

​ភ្នំពេញ​៖ ស្ត្រី​ខ្មែរឥស្លាម​ម្នាក់ ដែល​កំពុងស្ថិត​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អំពាវនាវ​ទៅដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​អង្គការសិទ្ធិមនុស្ស និង​ក៏​ដូច​អង្ក​ការជួញដូរ​មនុស្ស មេត្តាជួយ​អន្តរាគមន៍​ឲ្យ​រូបនាង​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ​ផង​។​

​ស្ត្រី​រងគ្រោះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rohimah Binti Mohamad Aly បានចេញ​វីដេអូ​អំពាវនាវ​ខាងលើនេះ​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ ដោយ​ភ្ជាប់​សារ​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា «​នាង​ខ្ញុំ​ឈ្មោះ លី​រ៉​ហី​ម៉ាស់ អាយុ ២៦ ឆ្នាំ សូម​គោរព​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​អង្គការ​សិទ្ធមនុស្ស និង​អង្គការ​ជួញដូរ​មនុស្ស មេ​ត្ដា​ជួយ​នាង​ខ្ញុំ​ដែល​កំពុង​រងគ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ដែល​យក​ខ្ញុំ​មក​លក់​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត តាំងពី​ឆ្នាំ 2017 រហូតមកដល់​ឥឡូវ​»​។​

​ក្រោយពី​បានឮ​បែបនេះ គេ​ក៏បាន​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កម្ពុជា នៅ​អេ​ហ្ស៊ី​ប​» ដែលជា​មន្ត្រី​ធ្វើការ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ពិតជា​មានការ​ភ្ញាក់ផ្អើល និង​បាន​ចេញមក​បញ្ជាក់ថា «​ស្ថានទូត​កម្ពុជា​នៅ​អេ​ហ្ស៊ី​ប បាន​ជួយ​ប្អូនស្រី​រូបនេះ​តាំងពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ដោយ​បានចេញ​លិខិតបើកផ្លូវ​បណ្តោះអាសន្ន ជំនួស​ឲ្យ​លិខិតឆ្លងដែន​ដែល​បាន​បាត់ តាម​ការស្នើសុំ​របស់​ប្អូនស្រី ហើយ​ប្អូនស្រី​បាន​ប្រាប់​ស្ថានទូត​វិញ​ថា ម្ចាស់ផ្ទះ​នឹង​ទិញ​សំបុត្រ​យន្តហោះ​ជូន ឲ្យ​តែមាន​លិខិតបើកផ្លូវ​។ ចាប់តាំងពី​ស្ថានទូត​បាន​ផ្ញើលិខិត​បើកផ្លូវ​តាម​ប្រៃសនីយ៍ បាន​ដល់ដៃ​ប្អូនស្រី​ហើយ ក៏​មិន​បានទទួល​ព័ត៌មាន​អ្វី​បន្ថែមទៀត​ពី​រូបគាត់ ហើយ​ស្ថានទូត គិតថា​ប្អូនស្រី​បាន​ត្រឡប់​ទៅដល់​ស្រុកកំណើត​វិញ​ហើយ​។ សូម​ប្អូនស្រី​ទាក់ទង​មក​ស្ថានទូត​ម្តងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សារជាថ្មី​។ សូម​អរគុណ​»​។​

​ជាមួយគ្នា​នោះ​ផងដែរ ស្ត្រី​រងគ្រោះ​ខាងលើ​ក៏បាន​ឆ្លើយតប​ថា «​ខ្ញុំ​ទៅ​ទិញ​សំបុត្រ​ហើយ ប៉ុន្ដែ​គេ​មិន​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ទិញ​ទេ​»​។ និង​ក៏​ដូច​ឆ្លើយតប​ទៅនឹង​សំណួរ​សួរ​បន្តថា «​ហេតុដូចម្តេច​ប្អូនស្រី​មិន​ទាក់ទង​មក​ស្ថានទូត​បន្តទៀត​?» នាង​ក៏បាន​បញ្ជាក់ថា «​ដោយសារ​គេ​ដកហូតយក​ទូរស័ព្ទ​បាត់​ការទាក់ទង​ទៅ​លោកពូ​»​។​

​តែ​យ៉ាងណា តាមរយៈ​ការជួយ​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ នៅ​ប្រទេស​អេ​ហ្ស៊ី​ប ជាថ្មី​ម្តងទៀត​នេះ សង្ឃឹមថា ស្ត្រី​រងគ្រោះ​នឹង​អាច​វិល​ត្រឡប់មក​បា​តុ​ភូមិ​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×