Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ បានបញ្ចប់​ដោយបាន​អនុម័ត​ច្បាប់​ចំនួន ២២​ច្បាប់​

spot_img

​ភ្នំពេញ​៖ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ដែល​ក្នុង​រយៈពេល​បី​ខែ​កន្លងមកនេះ បាន​បិទ​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោយពី​បានអនុម័ត​ច្បាប់​ចំនួន​២២ និង​ប្រកាស​សុពលភាព​សមាជិក​ថ្មី​ពីររូប គឺ​(១)​ឯកឧត្តម​លី ស៊ុ​គ្រី តំណាងរាស្ត្រ​មណ្ឌល​តាកែវ (២)​ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ជំនួស​សមាជិក​២​រូប ដែល​បាន​សុំលាលែង​ទៅកាន់​តួនាទី​ថ្មី និង​បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ខៀវ ភា​រិ​ទ្ធ សមាជិក​ថ្មី នៃ​គណៈកម្មការ​អបរំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ និង​លោកជំទាវ នូ សុវណ្ណនី សមាជិកា​ថ្មី គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង​។​

​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២១ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ក្រាបបង្គំ​រាជានុញ្ញាត ថ្វាយ​ព្រះ​រាជសព្ទ​សារ​ធុ​ការ​ពរ មហាប្រសើរ​ថ្វាយ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ប្រកប​នូវ​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​បញ្ញា​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យ៉ឺ​ន​យូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស ជា​ដរាប​តទៅ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ប្រគេន​ពរ​និង​ជូនពរ​ចំពោះ​ព្រះ​ថេ​រា​នុ​ត្ថា​រៈ ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទទួលបាន​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២១​នេះ​។​

​ជាថ្មី​ម្តងទៀត​មុននឹង​ប្រកាស​បិទ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៥ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជនរួមជាតិ​ទាំងអស់ បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធា​នា​ការការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ជាដាច់ខាត​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×