Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន៣៣៤នាក់ ត្រូវបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ

spot_img

ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងជាតំណាងដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានអព្ជើាញជាអធិបតីនៅក្នុងពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរ​សក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀងចំនួន៣១៤នាក់។ ដែលពិធីនេះ បាន ប្រព្រឹត្តទៅ នាសាលប្រជុំរបស់ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបាននាំមកនៅ បណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយសន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិ ដែល សម្តេចឯកឧត្តមតែងតែ គិតគូអំពីសុខទុក្ខរបស់ នាយ នាយរងកងកំលាំង នគរបាលជាតិគ្រប់ទិសទី។

លោកឧត្តមសេនីយ៍ក៏បានមានប្រសាសន៏ លើកឡើងអំពី បញ្ហាចម្បងក៏ដូចជាទិស ដៅដែល មន្ត្រី នគរបាលគ្រប់រូបត្រូវអនុវត្តបន្តទៀតនោះ គឺការពារ រាជរដ្ឋាភិបាលស្របច្បាប់ការពារនគរកុំអោយមាន ជនមួយក្តាប់តូចមកបំពារបំពាន។នគរបាលត្រូវតែនៅមុខឈានមុននូវការអនុវត្តច្បាប់ហើយធ្វើជាគំរូ ដល់ប្រជាពលរដ្ឋគោរពវិន័យតួនាទីភារកិច្ចនិងអនុវត្តការងារ អោយបានសម្រេចគោលដៅ។

លោកឧត្តមសេនីយ៏ ស្នងការបានមាន ប្រសាសន៏ អោយដឹងទៀតថាៈ ចំពោះមន្ត្រីនគរ បាល ដែលទើប ទទួលការផ្ទេរភារកិច្ច តែងតាំងមុខ តំណែង និង បំពាក់ឋានន្តរសក្តិនាពេលនេះត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋនិងសង្គមហីយ ខិតខំបំរើសេវា សាធារណៈ អោយបានល្អខិតខំប្រឹងប្រែងការពារកន្លែងងាយរងគ្រោះជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីនេះត្រូវដុសខាត់សមត្ថភាព ពង្រឹងចំណេះ ដឹង ការងាររៀនសូត្រទាំងនៅសាលាទូទៅក្តីទាំងការ អាន សារព័ត៍មានជាដើមដើម្បីយើងយក ចំណេះដឹង មក អនុវត្តជាក់ស្តែងហើយមានបទពិ សោធន៏បើយើង មិនខិតខំទេគឺយើងទៅមិនទាន់សង្គមនោះឡើយ។ម៉្យាងទៀតត្រូវមានការសាមគ្គីភាព ទាំងក្នុងអង្គភាព និងក្រៅអង្គភាពដែលជាកត្តាមួយ ចម្បង មិនអាចខ្វះ បានហើយក៏ពុំត្រូវភ្លេច ពីគោល នយោបាយ ភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទាំង៩ ចំណុច នោះដែរ។

សូមបញ្ជាក់ផងដែរថា៖ មន្ត្រីនគរបាលជាតិនៃស្នងការ ដ្ឋាននគរបាលខេត្តស្វាយរៀងដែលត្រូវផ្ទេរភារកិច្ច តែង​តាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះ មានចំនួន៣៣៤នាក់់ ក្នុងនោះផ្ទេរភារកិច្ច និងតែង​តាំងមុខតំណែងចំនួន ២៧នាក់ ថ្នាក់អនុសេនីីីយ៍ឯក ៣២នាក់ថ្នាក់ អនុសេនីយ៍ទោ ៩៨ នាក់ថ្នាក់អនុសេនីយត្រី១៨១នាក់ថ្នាក់ព្រិន្ទបាលឯក៣០នាក់ ថ្នាក់ព្រិន្ធបាលទោ ១នាក់តាមសេចក្តីសំរេចរបស់អគ្គស្នងការនគរបាលជាតិលេខ០២៧សសរចុះថ្ងៃទី១២ខែមករាឆ្នាំ ២០១៨និងសេចក្តី សំរេចលេខ០៤១សសរ ចុះថ្ងៃ​ទី១២ខែ មករាឆ្នាំ ២០១៨របស់លោកនាយឧត្តមសេនីយ៏សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕ វ៉ៃកូ

spot_img
×