Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកប្រើប្រាស់​កម្មវិធី Chrome អាចធ្វើឱ្យ​កុំព្យូទ័រ​ដើរ​យឺត​ព្រោះតែ​បញ្ហា​នេះ​

spot_img

​ភ្នំពេញ​៖ កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន Kaspersky ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ បានធ្វើការ​ផ្សព្វផ្សាយ​ជាថ្មី​ពី​ភាពគ្រោះថ្នាក់​ក្នុងការ​ប្រើប្រាស់​កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ដែល​ពេលនេះ​កម្មវិធី​ទាំងនោះ​គឺ​សម្រាប់តែ​លួច​ចាក់​វីដេអូ​ដើម្បី​បង្កើន​ចំនួន​នៃ​ការចូល​មើល​តែប៉ុណ្ណោះ​។ ពួកគេ​ក៏បាន​បញ្ជាក់​ផងដែរ​ថា វីដេអូ​ទាំងនោះ​ត្រូវបាន​លួច​ចាក់​រាល់​ពេលដែល​អ្នកប្រើប្រាស់​បើក​កម្មវិធី Chrome ដូច្នេះ​នៅពេលដែល​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់​មានដំណើរ​កា​រ​យឺត​នោះ ពួកគេ​ទៅជា​គិតថា​វា​មកពី​កម្មវិធី Chrome ទៅវិញ​ទេ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​តាម​ការរកឃើញ​រប​ស់​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា មានកម្ម​វិធី​ចំនួន​ប្រមាណ ២០ ដែល​កំពុងធ្វើការ​វាយប្រហា​រ ក្នុងនោះ​ក៏មាន​កម្មវិធី​ល្បីៗ​មួយចំនួន​ដូចជា Frigate Light, Frigate CDN និង SaveFrom ផងដែរ​។ សូម​បញ្ជាក់ដែរថា កម្មវិធី​ទាំងនោះ​ត្រូវបាន​គេ​ទាញយក​ប្រមាណ ៨​លាន​ដង​រួចមកហើយ ម្យ៉ាងវិញទៀត​កម្មវិធី​មួយចំនួន​ក៏​កំពុងតែ​លួច​ទាញយក​កូដ​ដែលមាន​ផ្ទុក​ជាមួយនឹង​មេរោគ​ទៀតផង​។

​ដើម្បីឱ្យ​ការប្រើប្រាស់​កុំព្យូទ័រ​របស់លោក​អ្នក​ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​ជាថ្មី​ដល់​អ្នកប្រើប្រាស់​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការទាញយក​កម្មវិធី​ណាមួយ សូមកុំ​ទាញយក​កម្មវិធី​ណា​ដែល​លោកអ្នក​មិនត្រូវ​ការ​ជា​ចាំបាច់ ហើយ​ជាពិសេស​កម្មវិធី​ណា​ដែល​លោកអ្នក​មិន​ស្គាល់​ប្រភព​ច្បាស់​នោះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×