Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ក្នុង​ឃុំ​អូរ​សោម​ទាំងមូល សូម​បញ្ឈប់ និង​ធ្វើការ​ដកខ្លួន​ជាបន្ទាន់ ជុំវិញ​ការកាប់​រាន ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ដោយ​ខុសច្បាប់​

spot_img

​ពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុងស្រុក​វាលវែង នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ អំពាវនាវ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​អូរ​សោម​ទាំងមូល សូម​បញ្ឈប់ និង​ធ្វើការ​ដកខ្លួន​ជាបន្ទាន់ ជុំវិញ​ការកាប់​រាន ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង បើ​ពុំ​ដូច្នោះ​ទេ​នឹង​ចាត់​វិធាន​ផ្លូវច្បាប់​។ ជាមួយគ្នា​នោះ អាជ្ញាធរ​ស្រុក ឃុំ ភូមិ ត្រូវ​ពិនិត្យ​ផ្តល់​លទ្ធភាព​ជាក់ស្តែង ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​ស៊ីឈ្នួល​ជា​កម្មករ​គេ មាន​ដី​ធ្វើ​ផ្ទះ តែ​គ្មាន​ដី​អាស្រ័យ​ផល​។​

​ការអំពាវនាវ​របស់​ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើឡើង​ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ​មកពី​៦​ភូមិ ក្នុង​ឃុំ​អូរ​សោម សរុប​ចំនួន​៨៩៧​នាក់ លើ​៤​ទីតាំង​ផ្សេងគ្នា ដោយបាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ ហ៊ុន ចាន់​ធី ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​, ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, លោក លោកស្រី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​, មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣, អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×