Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ស៊ី​ហ្សា និង​បារី​អេ​ទ្បិ​ច​ត្រូ​និ​ច​ខុសច្បាប់ (SISHA , E-Cigarette ឬ Vape) ជាច្រើន​ប្រភេទ ចំនួន​៩​ករណី នៅតាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន​ជិត ៥​តោន

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ស៊ី​ហ្សា និង​បារី​អេ​ទ្បិ​ច​ត្រូ​និ​ច​ខុសច្បាប់ (SISHA , E-Cigarette ឬ Vape) ជាច្រើន​ប្រភេទ ចំនួន​៩​ករណី នៅតាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន​ជិត ៥​តោន ។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ( គ .​ប . ផ​.​ក ) សូម​ជម្រាបជូន​ដល់​សាធារណជន និង​សារព័ត៌មាន​ជាតិ អន្តរជាតិ​ទាំងអស់ មេត្តា​ជ្រាបថា ក្នុង​ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប ទីតាំង​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ស៊ី​ហ្សា និង​បារី​អេ​ឡិច​ត្រូ​និ​ច​ខុសច្បាប់ (SISHA , E-Cigarette y Vape ) ជាច្រើន​ប្រភេទ ចំនួន ៩​ករណី នៅតាម​បណ្តា​រាជធានី​-​ខេត្ត ។ ដោយ​ការចុះ​បង្ក្រាប​នេះ មានការ​សម្របសម្រួល​ពី​តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ដូច​មាន លទ្ធផល ៖ រាជធានី​ភ្នំពេញ ចំនួន​៤​ទីតាំង ខេត្តបាត់ដំបង ចំនួន​១​ទីតាំង និង​ខេត្តបន្ទាយមានជ័យ ចំនួន​៤​ទីតាំង សរុប​រួមទាំង​ប្រភេទ​ស៊ី​ហ្សា និង​បារី​អេ​ឡិច​ត្រូ​និ​ច​ចម្រុះ ស្មើនឹង​ចំនួន ជិត​៥​តោន ក្នុងនោះ​មាន ៖ ឧបករណ៍ ម៉ាស៊ីន​ចម្រុះ ចំនួន ៤ , ៦៣៥២​គ្រឿង ឧបករណ៍​ជួសជុល​ចំនួន ១០​ប្រអប់ ឆ្នាំង​សាក​ថ្ម​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​៤២៤​គ្រឿង ទឹក​ថ្នាំជក់​ចំនួន ៩៥,៨៣១​ដប និង​ឧបករណ៍​ចម្រុះ​ជាច្រើន​ប្រភេទ​ទៀត​។​

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​បារី​អេ​ឡិច​ត្រូ​និ​ច​ទាំង ៩​ទីតាំង ដែល​នាំចូល ស្តុក​ទុក និង​ចែកចាយ​ខាងលើ បាន​ល្មើ​សនឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សេចក្តីណែនាំ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ហើយ​ម្ចាស់​ទីតាំង​ទាំងនោះ ត្រូវបាន​អប់រំ​ណែនាំ ដោយ​ធ្វើ​កិច្ចសន្យា បញ្ឈប់​អាជីវកម្ម​បារី​អេ​ឡិច​ត្រូ​និ​ច និង​ទទួលស្គាល់​កំហុស​។ ចំណែក​ផលិតផល​ទាំងអស់នេះ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី -​ខេត្ត សម្រេច​ដកហូត រឹបអូស និង​រក្សាទុក នៅ​គណៈកម្មាធិការ ដើម្បី​យកមក​ធ្វើការ​កម្ទេចចោល ( កន្លង​ទៅបាន​កម្ទេច​រួច​រាល់​ជិត ១​តោន និង​ត្រៀម​កម្ទេច​នាពេលខាងមុខ ជាង​៤​តោន​ទៀត​)​។​

​ដោយ​ពិនិត្យ​ស្ថានភាព​បច្ចុប្បន្ននេះ បារី​អេ​ឡិច​ត្រូ​និ​ច (E-Cigarette ឬ Vape) ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ ទូលាយ​តាម​បណ្តាញ​សង្គម ជា​ឧបករណ៍​ផ្តាច់​បារី ប៉ុន្តែ​វា​ពុំ​ដូច្នោះ​ឡើយ ហើយ​អ្នកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ចនេះ ក៏ មានការ​កើនឡើង និង​កំពុង​បាន​ចរាចរ​លក់​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា ដោយ​រូបភាព​លួចលាក់​គួរ​ឲ្យ​គត់​សម្គាល់ ។ ទោះបី​ផលិតផល​ទាំងនេះ មិនមាន​សារធាតុ​ញៀន ដែល​មានចែង​ក្នុង​តារាង​ឧបសម្ព័ន្ធ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ គ្រឿងញៀន ប៉ុន្តែ វា​មាន​ផ្ទុក​នូវ​សារធាតុ​នីកូទីន​សំយោគ​ក្នុង​កម្រិត​ខ្ពស់ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ សុខភាព​ដូចជា ៖ មហារីក​សួត មហារីកក្រពះ មហារីក​បំពង់​អាហារ ជំងឺ​ផ្លូវដង្ហើម ជំងឺ​បេះដូង និង​តម្រងនោម​ជាដើម ហើយ​ឧបករណ៍​ជក់​សម័យថ្មី​មួយ​នេះ អាច​នឹងមាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ជាង​បារី​ទៀត​ប្រសិនបើ​មានការ​ផលិត ឬ ជនខិលខូច​លាយ​បញ្ចូល​នូវ​ថ្នាំសម្រើប ឬ​គ្រឿងញៀន​ចូល ។ មហាជន​ទូទៅ​យល់ថា SHISHA និង E-Cigarette គឺជា​ប្រភេទ​ញៀន​ថ្មី​កំពុង​បង្ក​ហានិភ័យ​ដល់​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត​ជាពិសេស​ពង្វក់ស្មារតី​យុវជន​ខ្មែរ ឲ្យ​ឈ្លក់​វ​ង្វែ​ង ឈានទៅ​បោះបង់​ការសិក្សា ការងារ បង្កបញ្ហា​សង្គម​ផ្សេងទៀត គួរ​ឲ្យ​ព្រួយបារម្ភ​ទន្ទឹមនេះដែរ គណៈកម្មាធិការ សូម​អំពាវនាវ​ដល់​សាធារណៈជន​មេត្តា​ចូលរួម និង​សហការ​ផ្តល់ព័ត៌មាន អំពី​ទីតាំង ឬ​ជន​ដែល​ផលិត និង​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល​ក្លែងក្លាយ ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុ​វត្តិភាព​សង្គម ដោយ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (FACEBOOK PAGE) ” គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​-Counter Counterfeit Committee​។​

​រាល់​ព័ត៌មាន របស់​សាធារណៈជន ដែល​រាយការណ៍​មក​គណៈកម្មាធិការ គឺ​នឹង​ត្រូវបាន​រក្សា​ការសម្ងាត់ និង តាម​សំណូមពរ របស់​សាមីខ្លួន ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×