Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០២០

spot_img

​ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ពណ៌​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង ៦៦​។
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​គឺជា​ឱកាសល្អ​ផងដែរ ព្រោះថា​តែង​ហុច​ផ្លែផ្កា​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​ផង​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គួរ​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ជាការ​ប្រសើរ​ដែរ​ដោយ​លោកអ្នក​អាច​កើប​ផលចំណេញ​មក​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ចំណែកឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​គឺ​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​លុយ​វាល់​លាន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងារ​អស់លោកអ្នក​នៅក្នុង​ថ្ងៃនេះ​មានការ​រីកចម្រើន​ល្អប្រសើរ​ណាស់ គឺ​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន​។ ចំពោះ​បញ្ហា​លុយកាក់​វិញ​លោកអ្នក​ក៏មាន​ឱកាស​បង្កើន​ប្រាក់ចំណូល​ច្រើន​ផងដែរ​។ សម្រាប់​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឲ្យ​ចូល​បានមក​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ផង​តែ​សម​ដូច​ប្រកប​ជានិច្ច​។ ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​មនោសញ្ចេតនា​ទាំងពីរ​នាក់​ត្រូវ​ជជែក​គ្នា​អោយបាន​ច្រើន ដើម្បី​ស្វែងយល់​បំណងប្រាថ្នា​របស់​គ្នា ទើប​មនោសញ្ចេតនា​រីក​ចម្រើន​ឈានដល់​ការរៀប​អាពាហ៍ពិពាហ៍​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ ៤៩ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​និង​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ រាសី​ល្អជា​មធ្យម​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​មាន​កើត​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ទៀតផង​។ ដូចនេះ​លោកអ្នក​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​បំផុត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​តូចធំ​ច្រើន​បោល​ហួស ហើយ​ជាពិសេស​អោយ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ រីឯ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រចណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ រាសី​ខ្ពស់ត្រដែត នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​នៅក្នុង​ការសម្រេច​ចិត្តកា​រងារ​ឬ​ចង់​បណ្តាក់ទុន​រកស៊ី​អ្វីមួយ​ព្រោះ​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជាទី​ពេញចិត្ត​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​លក់​ចេញ​ទិញ​ចូល​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ទៀតផង​។ ចំណែក​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​នឹង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ​២៩​។​
-​សូម​ខ​មិន​លេខ ៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ រាសី​ល្អជា​មធ្យម លោកអ្នក​អាច​នឹងមាន​លាភ​ផល​ដុះដាល​បាន​ខ្លះ ដូច្នេះ​សូម​លោកអ្នក​ទទួលយក​ដោយ​រីករាយ​ចុះ​ព្រោះនេះ​ជាលា​ភ​ផល​ស្របតាម​យីអ៊ុន​ហើយ ប៉ុន្តែ​ទន្ទឹមនឹងនេះ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការធ្វើ​ចរាចរណ៍​ផងដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ នឹង​ទទួលបាន​ប្រាក់ចំណេញ​កាក់កប​ល្អ​គ្រាន់បើ​ជាង​មុន​ផង​។ ចំពោះ​បញ្ហា​ស្នេហា​គឺ​តែងតែ​រីករាយ​ជាធម្មតា​ដូចគ្នា​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ប្រផេះ​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ រាសី​ឡើង​ខ្ពស់ត្រដែត គ្រប់​ភារកិច្ច​ទាំងអស់​ដែល​លោកអ្នក​រមែង​បានសម្រេច​ផល​គួរ​ជាទី​ពេញចិត្ត ព្រោះ​មាន​គេ​ជួយ​ចូក​ជួយ​ចែវ​គ្រប់​ជំហាន ហើយ​ជាមួយគ្នានេះ​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ទោះបី​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេលមុនៗ​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​ទទួលបាន​នូវ​សុភមង្គល​គួរ​ជាទី​ពេញចិត្ត​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ជោគ​លាភ​អ្វីមួយ​ចូល​មកអោយ​សប្បាយចិត្ត​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ អាចមាន​គេ​មក​បបួល​ដាក់ទុន​រកស៊ី​ផង​ដូច្នេះ​លោកអ្នក​គួរតែ​ប្រថុយ​ចុះ​មិន​ខកបំណង​ទេ​។ រីឯ​គូស្នេហ៍​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ៧៧ និង​លេខ ៩៩ ។​
​-សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ ការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​មានការ​រីកចម្រើន​ល្អប្រសើរ​ណាស់​គឺ​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន​។ ចំពោះ​បញ្ហា​លុយកាក់​វិញ​លោកអ្នក​ក៏មាន​ឱកាស​បង្កើត​ប្រាក់ចំណូល​ច្រើន​ផងដែរ​។​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ទោះបី​ចេញទៅ​ជួញ​ទីជិត​ឆ្ងាយ​ក៏​តែង​បាន​ផល​កម្រៃ​កាក់កប​ជាទី​ពេញចិត្ត​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អ​ប្រពៃ​៕

​ឆ្នាំវក​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ក្រហម​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩ ។​
​សូម​ខ​មិន​លេខ​៨៨៨​យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ រាសី​ខ្ពស់ត្រដែត នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​អស់លោក​អ្នកដំណើរ​កិច្ចការងារ​ព្រោះថា​តែងមាន​ការសហការ​ពី​អ្នកដទៃ​នឹង​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវរ​វាសដៃរ​វាសជើង​ព្រោះ​មិន​ដូច្នេះ​ទេ​ទ្រព្យ​លាភ​ដែល​បំរុង​នឹង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បាត់បង់​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​រីឯ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន​ការចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ​៨២​។​
-​សូម​ខ​មិន​លេខ ៧៧៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​តែង​សម្រេច​ជោគជ័យ​និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ទៀតផង លោកអ្នក​អាច​សម្រេច​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី ព្រោះ​ឈានដល់​ខែក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​អោយ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ក៏​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំច​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១​និង​លេខ​៦១ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ រាសី​ឡើង​ខ្ពស់ត្រដែត ដោយ​ថ្ងៃនេះ​យីអ៊ុន​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ខ្ចីប្រាក់​កាក់​ឬ​របស់របរ​អ្វីមួយ​ពី​អ្នកដទៃ​គេ​តែង​អាណិតអាសូរ​អោយ​ដូច​បំណង​មួយចំនួន​ផង​។ ការរស់នៅ​កំពុង​ជួប​ភាព​សុខដុម​និង​កំពុង​កើតកា​លវា​គុម្ព​ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​ណាស់​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មី​ផង​ល្អ​ប្រពៃ​ណាស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​ក្តី​បើ​មាន​ជំលោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ឱកាសល្អ​បំផុត ពីព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​លោកអ្នក​អាច​បែរមក​ផ្អែមល្ហែម​ទៀតផង​៕

​ឆ្នាំកុរ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​ស​និង​លឿង​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​សម្បត្តិ​អភិជន​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ រាសី​ខ្ពស់ត្រដែត នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូច្នេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយពី​ព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​ការប្រកប​ការងា​រ​សព្វបែបយ៉ាង​។ បើទោះបី​ជួប​ការលំបាក​លំបិន​នឹង​ត្រូវការ​ពេលវេលា​ក្តី​តែ​លោកអ្នក​ក៏​អាច​ទទួល​លាភ​ផល​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​កន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អ​មកវិញ​ក៏​គាប់ប្រសើរ​ដែរ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​មាន​ណាត់​គូស្នេហ៍​ឬ​សាសង​អ្វីមួយ​លោកអ្នក​តែងមាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​ណាស់​៕

spot_img
×