Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក មានបញ្ហាប្រឈមមួយចំនួនមិនទាន់មានសង្គតិភាព

spot_img

ភ្នំពេញ៖ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក មានបញ្ហាប្រឈមមួយ ចំនួនដូចជា សមត្ថភាពជំនាញក្នុងការគ្រប់គ្រងការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនៅមានកម្រិត និងការអនុវត្ត មិនទាន់មានសង្គតិភាព។

កិច្ចប្រជុំរវាងស្ថាប័នទាំងពីរ អង្គភាពប្រឆាំងអំពើពុករលួយអ.ប.ព. និងក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផល នៃបទល្មើស កាលពីព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2020 នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។
ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក មានបញ្ហាប្រឈមមួយ
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ពិភាក្សាពីបញ្ហាប្រឈមនានា និងការស្វែងរកដំណោះស្រាយ និងធ្វើឱ្យកាន់តែប្រសើរ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស។

អង្គប្រជុំវាយតម្លៃខ្ពស់នូវការប្រឹងប្រែង គួរកត់សម្គាល់ របស់ក្រសួងយុត្តិធម៌ ដែលជំនះការលំបាក និងការប្រឈម កន្លងមក។ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនេះ កម្ពុជានៅមានកាតព្វកិច្ចច្រើនចំណុច ដែលត្រូវបំពេញ ពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់ នីតិវិធី និងយន្តការអនុវត្ត។ ចំពោះការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក យើងមានបញ្ហាប្រឈមមួយ ចំនួនដូចជា សមត្ថភាពជំនាញក្នុងការគ្រប់គ្រងការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនៅមានកម្រិត និងការអនុវត្ត មិនទាន់មានសង្គតិភាពជាដើម ក៏ត្រូវបានកាត់បន្ថយគួរកត់សម្គាល់។

គួររំលឹកផងដែរថា កាលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ( អ៊ុនតាក់ ឬ UNCAC ) ជុំទី២ នៅកម្ពុជា និង បានពិនិត្យឃើញថា ដើម្បីអនុវត្តកាតព្វកិច្ចអន្តរជាតិតាមអនុសញ្ញា អង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ និងតម្រូវការជាក់ស្តែង របស់កម្ពុជា រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងយុត្តិធម៌ និង អង្គភាពប្រឆាំងអំពើពុករលួយសហការ គ្នា សិក្សា និងពិនិត្យលទ្ធភាព ដាក់ចេញច្បាប់ដែលចំណេញដល់រដ្ឋ លើកិច្ចការគ្រប់គ្រង និងការ ចាត់ចែងផលនៃបទល្មើស។ បន្ថែមលើនេះទៀត ដើម្បីសម្រេចបាន នូវកាតព្វកិច្ចរបស់កម្ពុជាចំពោះ UNCAC ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងដើម្បីគោរពតាមការសម្រេចរបស់ រាជរដ្ឋាភិបាល ដែលបានសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានបន្សំតម្រូវការទាំង ៣ ខាងលើ ចូលទៅក្នុងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយដំណាក់ កាលទី៣ (២០២០-២០២៥) ដែលត្រូវបានអនុម័តកាលពីខែ សីហា ឆ្នាំ២០២០ថ្មីៗនេះ តាមរយៈការកំណត់ច្បាស់ពីការរៀបចំ លិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធ ក៏ដូចជាយន្តការ អនុវត្ត និងសម្របសម្រួលការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស ផលនៃបទល្មើស ជាដើម។

លើសពីនេះទៀត កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ រួមគ្នា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ បាន រៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស ផលនៃបទល្មើស ដោយមានការចូលរួមធ្វើបទបង្ហាញដោយអ្នក ជំនាញអង្គការសហប្រជាជាតិ (UNODC) ផង ដើម្បីប្រមូលធាតុ ចូលសម្រាប់រៀបចំក្របខណ្ឌច្បាប់ គោលនយោបាយ និងយន្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស ក្នុងគោល ដៅធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធនៃការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនៅកម្ពុជា រួមទាំង ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសដែលមានពាក់ព័ន្ធជា មួយបរទេស។

ស្ថាប័នទាំងពីរឯកភាពចាត់តាំងជនបង្គោលសម្រាប់ស្ថាប័ន ទាំងពីរ ពិភាក្សា ដោះស្រាយការប្រឈម ដែល អ.ប.ព. មាន ឯកឧត្តម ឧបការី ស៊្រុន សុវណ្ណ និងក្រសួងយុត្តិធម៌មាន ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពរបស់ក្រសួងយុតិ្តធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម កើត រិទ្ធ ជាពិសេសការអនុវត្តដោយជោគជ័យនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលសមិទ្ធផលនេះបានចូលរួមចំណែកលើកកម្ពស់វិស័យយុតិ្តធម៌ ក៏ដូចជាបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលវិចារណ៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដំបូងរបស់ក្រសួងយុតិ្តធម៌ដែលសម្រេចបាននេះ ក៏ដោយសារមានការចូលរួមចំណែកពីថ្នាក់ដឹកនាំក្រសួង មន្រី្តរាជការ និងស្ថាប័នតុលាការ ក៏ដូចជាការគំាទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គភាពប្រឆំាងអំពើពុករលួយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×