Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើប្រាស់គណនីហ្វេសប៊ុកបង្ហោះរូបភាពកាំភ្លើងយ៉ាងទាក់ទាញ តែចូលទៅដល់ទើបដឹងការពិត

spot_img

បាត់ដំបង៖នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០ ២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងស្របតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរងផែន ការងារគ្រឿងញៀន លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល ដឹកនាំបង្រ្កាបករណីលាក់ទុកនិងប្រេីប្រាស់អាវុធខុសច្បាប់ព្រមទាំងរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនផងនៅភូមិឆ្កែកូន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកិច្ចប្រតិបត្តិការនេះនគរបាលឃាត់ខ្លួនមនុស្សចំនួន០៣នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ក្នុងនោះគឺ៖
១-ឈ្មោះ ហឿន ប៉ែលភេទប្រសអាយុ៣៨ឆ្នាំ
រស់នៅក្រុមទី៨ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះយ៉ូន វិឆ័យភេទប្រុសអាយុ១៥ឆ្នាំភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះគឿន កេតភេទស្រីអាយុ២៥ឆ្នាំនៅ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
១-កាំភ្លើងខ្យល់បាញ់គ្រាប់សំណមួយដេីមនិងគ្រាប់សំណចំនួន៤០០គ្រាប់
២-ស្នប់សំរាប់សប់កាំភ្លេីងចំនួន០១
៣-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន៣០ថង់ទំងន់៨,៨០ក្រាមទាំងសំបក សង្ស័យថាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE
៤-ទូរស័ព្ទចំនួន០២គ្រឿង
៥-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
៦-ដែកកេះចំនួន២០
៧-ប្រាក់រៀល-ប្រាក់ដុល្លា-ប្រាក់បាតមួយចំនួន

សូមជម្រាបជូនថា កិច្ចប្រតិបត្តិការចំពោះករណីខាងលេីនេះ បន្ទាប់ពីប្រទះឃេីញអ្នកប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ប្អូន ប៉ែល បានបង្ហោះរូបភាពអាវុធទំនេីបៗជាច្រេីនដេីមដែលតាមរូបភាពនេះអាចសន្និដ្ឋានបានថា ជាករណីផ្សព្វផ្សាយក្នុងបំណងរកអតិថិជនទិញ-លក់អាវុធទាំងនេះផង។ ក្នុងរូបភាពផ្សេងទៀតក៏ឃេីញមានរូបសត្វស្លាបមួយចំនួន ត្រូវបានស្លាប់ហេីយថតភ្ជាប់ជាមួយរូបកាំភ្លេីងនេះផងដែរ ដែលម្ចាស់គណនីចង់បង្ហាញថា សត្វស្លាបជាច្រេីននេះគឺ ត្រូវបានសម្លាប់ដោយសារស្នាដៃរបស់គាត់ដោយប្រេីប្រា់កាំភ្លេីងនេះហេីយ។

ដោយមេីលឃេីញទិដ្ឋភាពបែបនេះតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាមដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកថ្មគោល ឱ្យចាត់វិធានការស្រាវជ្រាវជាបន្ទាន់។ ភ្លាមៗលោកអធិការនគរបាលស្រុកបានដឹកនាំកម្លាំង ចុះទៅដល់លំនៅដ្ឋាននោះហេីយបានជួបជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលេ ីនិងបានសាកសួរពីករណីបង្ហាញអាវុធទំនេីបៗតាមបណ្តាញសង្គម។

ម្ចាស់គណនីដែលមានឈ្មោះ ហឿន ប៉ែលបានយកអាវុធនេះ មកបង្ហាញសមត្ថកិច្ចបានឃេីញនិងបញ្ជាក់ថា ខ្លួនទិញមកទុកប្រេីប្រាស់បរបាញ់សត្វនិងមានបំណងផ្សព្វផ្សាយលក់ទៅវិញផង ពេលជាមួយនេះសមត្ថកិច្ចប្រទះឃេីញ(ថង់ប្លាស្ទិចកិប)មួយចំនួននៅទីនោះ ហេីយផ្តេីមពីចំណុចនេះ សមត្ថកិច្ចបានដាក់ការសង័្សយទៅលេីករណី ពាក់ព័ន្ធគ្រឿងញៀនបន្ថែមទៀត។

ដោយបានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ទេីបឈានដល់ការឆែកឆេរលំនៅដ្ឋានខាងលេី ហេីយសមត្ថកិច្ចបានរកឃេីញម៉្សៅក្រាមពណ៌ស ដែលសង័្សយថាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE រួមទាំងសម្ភារៈមួយចំនួនដូចខាងលេី។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ លេីជនសង័្សយបន្ថែមទៀតមុនពេលរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×