Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ទៅលើជនរងគ្រោះ៩គ្រាប់ បណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

spot_img

ភ្នំពេញ÷ ជនសង្ស័យម្នាក់បានទាញកាំភ្លើងពីក្នុងរថយន្ត បាញ់ទៅលើជនរងគ្រោះជាច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះផ្ដើមឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯរថយន្តបង្ករបានបើករត់គេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ក្រៅហៅញក់ ភេទប្រុស អាយុ ៤០ឆ្នាំជាង មានប្រពន្ធនិងកូនមុខរបរបម្រើការងារជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីលោកចៅសង្កាត់រងខណ្ឌពោធិ៍សែនជ័យ បានប្រាប់មកខាងអង្គភាព CEN ថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបើករថយន្តម៉ាក FORD ពណ៌សមួយគ្រឿង
ពាក់ផ្លាកលេខ ភ្នំពេញ 2BD 3738 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កខាងលើម៉ាកLexus ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាម 2A 4546 ធ្វើដំណើរពីខាងក្រោយក្នុងទិសដៅពីកើតមកលិចដូចគ្នា មកបុកចំពីក្រោយរថយន្ត FORD បណ្តាលឲ្យបែកស្តុប រួចខាងរថយន្តជនរងគ្រោះ ឲ្យរថយន្តបង្កបើកមកគៀនទាំងអស់គ្នា ដើម្បីធ្វើការសម្របសម្រួល ចំណែកឯរថយន្តបង្កវិញ បានព្រមព្រៀងសងជាសំណងអស់ទៅហើយ ស្រាប់តែជនរងគ្រោះ បានឱនមើលគូទរថយន្តកន្លែងដែលខូចខាត ក៏ត្រូវជនបង្កទាញកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះ ៩ គ្រាប់បណ្តាលឲ្យចំក្បាល និងដងខ្លួនបណ្តាលឲ្យជនរងគ្រោះស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុខាងលើ​សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយនិងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ ចុះមកដល់កន្លែងកើតហេតុ ដើម្បីប្រមូលវត្តុតាង និងតាមស្រាវជ្រាវរកជនបង្ក ដើម្បីឃាត់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×