Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​បើកសវនាកា​រ​សំណុំរឿង​អតីតមន្ត្រី​និង​សកម្មជន​បក្សប្រឆាំង​ពាក់ព័ន្ធ​បទល្មើស​ញុះញង់ និង​ផ្តើមគំនិត ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​

spot_img

​ភ្នំពេញៈ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​អតីត​មេដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន ចំនួន ១៥​នាក់ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម និង​ផ្តើមគំនិត​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​សល់​ស​ន្តិ​សុខ​សង្គម សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ មានដូចជាៈ លោក ទិ​ត​សុ​ទ្ធី បូរ៉ា​ឆាត ចៅក្រម​ជំនុំជម្រះ លោក សំ​ម ឫទ្ធី​វាសនា តំណាង​អយ្យការ និង​លោក​ចាន់ បញ្ច​រ័ត្ន ជា​ក្រឡាបញ្ជី រួមទាំង​មេធាវី​ការពារ​ជនជាប់ចោទ​ចំនួន ១០​រូប​។​
​អតីត​មេដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន ចំនួន ១៥​នាក់ ដែល​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​បទល្មើស​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម និង​ផ្តើមគំនិត​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​សល់​ស​ន្តិ​សុខ​សង្គម មានដូចជាៈ
១. លោក ហូរ វ៉ាន់ (​នៅក្រៅ​ឃុំ​)
២. លោក អ៊ូ ច័ន្ទ​ឫទ្ធិ (​នៅក្រៅ​ឃុំ​)
៣. លោក​គង់ សុភា (​នៅក្រៅ​ឃុំ​)
៤. លោក ហុង លីម ហៅ ហុង មុយ​លីម (​នៅក្រៅ​ឃុំ​)
៥. លោក​សេង ម៉េង​ប៊ុន​រ៉ុង (​នៅក្រៅ​ឃុំ​)
៦. កញ្ញា អេង ម៉ាឡៃ (​ក្នុង​ឃុំ​)
៧. លោក មួង សុភ័ក្ត្រ (​ក្នុង​ឃុំ​)
៨. លោក ថា ឡា​វី (​ក្នុង​ឃុំ​)
៩. លោក កើត សា​រ៉ា​យ (​ក្នុង​ឃុំ​)
១០. លោក មាន ព្រហ្ម​មុនី (​ក្នុង​ឃុំ​)
១១. លោក​. លោក គង់ សំអាន ((​ក្នុង​ឃុំ​)
១២. លោក ហ៊ុន វណ្ណៈ (​ក្នុង​ឃុំ​)
១៣. កញ្ញា ឈឿន ដា​រ៉ាវី (​ក្នុង​ឃុំ​)
១៤. លោក ឈួ ផេង (​ក្នុង​ឃុំ​)
១៥. លោក ទុំ វុទ្ធី ហៅ ជុំ ពុ​ទ្ធី (​ក្នុង​ឃុំ​)

​សូមជម្រាបថា មនុស្ស​ចំនួន ១០​នាក់​ដែល​កំពុងតែ​ជាប់ពន្ធនាគារ ក្នុងចំណោម​មនុស្ស ១៥​នាក់ គឺ​បានធ្វើ​សកម្មភាព​បង្ក​ភាព​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ពោលគឺ​ពួកគេ​បាន​តវ៉ា​គ្មាន​ច្បាប់​អនុ​ញ្ញា បង្ក​ឲ្យ​មានការ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ជនជាប់ចោទ រ៉ុង ឈុន ដែល​បាន​បំភ្លៃ​ការពិត​អំពី​រឿង​ព្រំដែន​កម្ពុជា វៀតណាម​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×