Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ខឹង​គូរ​ដណ្តឹង​ផ្តាច់​ពាក្យ យក​កូនកាំបិត ចាក់​រងរបួស​ត្រង់​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ​

spot_img

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ប៉ុនប៉ង​ឃាតកម្ម យក​កូនកាំបិត​ចុង​ស្រួច ចាក់​នារី​ដែលជា​គូរ​ដណ្តឹង រងរបួស​ជ្រៅ​ត្រង់​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ​ហើយ​រត់គេចខ្លួន ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ បន្ទាប់ពី​បានកើត​ហេតុ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា​ម៉ោង​១១.៣០​នាទី នៅ​ចំណុច តាមផ្លូវ​ភូមិ​ស្ទឹង​ជ្រៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ កែវ មួយ​គីម ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​នៅផ្ទះ​។​

​ជនសង្ស័យ​ឈ្មោះ រ៉ា បូរី ហៅ​ទុយ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ លក់​ស្រា​ក្រឡុក (​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២៩.១២.២០២០)​។​

​វត្ថុតាង​ចាប់យក ៖ កូនកាំបិត​ចុង​ស្រួច ប្រវែង​២២,៥​សង្ទីម៉ែត្រ មាន​ប្រឡាក់​ឈាម​០១ ។ បណ្តាល​ឲ្យ​ជនរងគ្រោះ​មាន របួសស្នាម​ត្រង់​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ មាន​ស្នាម​ដាច់​ចូល​ជ្រៅ ហូរឈាម ជា​ទម្ងន់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​បាន​ឲ្យ​ដឹងថា មុន​ពេលវេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​និង​ជនរងគ្រោះ ជា​អតីត​គូរ​ដណ្តឹង​និង​គ្នា តែដោយសារ​ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿង ញៀន ហើយ​ធ្លាប់​វាយ​ធ្វើបាប​ជនរងគ្រោះ ជា​ញឹកញាប់ ហើយ​ជនរងគ្រោះ ក៏​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹង រក្សាទុក​នៅ​ប៉ុស្តិ៍​ដើម​មៀន​ទៀតផង បាន​ផ្តាច់​ពាក្យ​ទៅវិញ តែ​ជន សង្ស័យ​នៅតែ​មក​ទាក់ទង រំខាន​ជនរងគ្រោះ​រហូត​។ លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ឪពុក​ជនរងគ្រោះ​បាន​ឌុប​ជនរងគ្រោះ ទៅ​ហៅ​ជនសង្ស័យ ចេញពីផ្ទះ ហើយ​ណាត់​ជួបគ្នា​នៅ​ប៉ុស្តិ៍​ដើម​មៀន ដើម្បី​និយាយ​គ្នា​ឲ្យ​បាន​ដាច់​ស្រាច់ តែ​នៅពេល​ដើរ​តាមផ្លូវ មិនទាន់​និយាយ​គ្នា​ផង ក៏​ស្រាប់តែ​ជនសង្ស័យ​ដក​កូនកាំបិត​ចុង​ស្រួច​ដែល​លាក់ទុក​ក្នុង​ចង្កេះ យកមក​ចាក់​ជនរងគ្រោះ​ចំ​ក្រោម ឆ្អឹងជំនី​ខាងស្តាំ​បណ្តាល​ឲ្យ​លិច​ជ្រៅ ហូរឈាម​យ៉ាងច្រើន សន្លប់​លែង​ដឹងខ្លួន ចំនែក ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល​ហើយ រត់គេចខ្លួន​បាត់​តែម្តង​។​

​ក្រោយ​កើតហេតុ ដោយបាន​ការសម្របសម្រួល​ពី​លោកស្រី ស៊ុន យ៉ឺ​ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បានចេញ ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​០២៨​ដកប​ចខ ចុះ​ថ្ងៃទី​២៤.១២.២០២០ និង​ដោយបាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចង្អុល​ដឹកនាំ​ឲ្យ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កំរិតធ្ងន់ សហការ​ជាមួយ​កម្លាំង យុត្តិធម៌ ក្រុង​តាខ្មៅ និង ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ បាន​នៅ​ថ្ងៃទី​២៩.១២.២០២០ នៅ​ចំណុច​មជ្ឈមណ្ឌល​កំសាន្ត​ទីក្រុង​កោះ​ពេជ្រ បន្ទាប់ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រួច ហើយរ​ត់ទៅ​លាក់ខ្លួន​ប្រក​បរបរ ធ្វើជា​មេ​ចុងភៅ​ក្នុង​ហាង​មួយកន្លែង​។​

​តាម​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយថា ៖ មូលហេតុ​ដែល​យក កូនកាំបិត​ចាក់​ប៉ុនប៉ង​សម្លាប់​អតីត​គូរ​ដណ្តឹង ដោយសារ​ភ្លើង ប្រចណ្ឌ និង​ខឹង​គូរ​ដណ្តឹង សុំ​ផ្តាច់​ពាក្យ ។​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×