Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការរិះគន់​! អាជ្ញាធរ​ចាប់​សត្វ​ស្វា​នៅ​ប្រាសាទបាយ័ន ទាំង​គ្មាន​ច្ចេកទេស​បង្ក​របួស ខ្លះ​គ្រោះថ្នាក់​ដល់​ងាប់ និង​ហួស​ចិត្តត្រង់​ថា​ស្វា​កាច​ដោយសារ​ឲ្យ​ចំណី​ស៊ី​… (​វីដេអូ​)

spot_img

សៀមរាប៖ ​ករណី​អាជ្ញាធរ​អប្សរា បាន​អនុវត្ត​វិធាន​ការចុះ​ចាប់​ស្វា​នៅ​ប្រាសាទបាយ័ន ដោយសារ​តែមាន​សត្វ​ស្វា​កាច​ក្នុងចំណោម​នោះ បាន​បង្ក​ឲ្យ​មាន​របួសស្នាម​ដល់​ភ្ញៀវទេសចរ បាន​កំពុង​ជា​ក្លាយជា​រឿង​ដ៏​ក្តៅគគុក ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម បន្ទាប់ពី​ក្រុម​អា​ជ្ញ​ធរ​អប្សរា បាន​ប៉ះ​សម្តី​គ្នា​ជាមួយ​ក្រុម​អ្នក​តវា​៉​ដែល​ពួកគាត់​ជា​អ្នករកស៊ី​ថតរូប​នៅ​ទីនោះ ក្នុង​ហេតុផល​តែមួយគត់​គឺ​ពួកគាត់​មិន​ចង់​ឲ្យ​ចាប់​ស្វា​ដែល​ស្លូតៗ​។​

​បើតាម​លោកពូ​មាន​វ័យ​ចំណាស់​ម្នាក់​តំណាង​ក្រុមអ្នកតវ៉ា បាន​ឲ្យ​ដឹងថា ដើមហេតុ អាជ្ញាធរ​អប្សរា​បាន​រាយការណ៍​ទៅ​ក្រសួង​ថា ឲ្យ​មក​ចាប់​ស្វា​ដែល​កាចៗ​ខាំ​គេ ហើយ​ពួកគាត់​ដែលជា​អ្នក​ថត​ស្វា​រកលុយ​បន្តិចបន្តួច​ពី Youtube ដែល​ធ្លាប់មាន​បទពិសោធន៍​នៅ​ជាមួយ​ស្វា​ច្រើន​ឆ្នាំ ដឹងថា​ស្វា​ណា​កាច ស្វា​ណា​ស្លូត បាន​ណែនាំ​ឲ្យ​ទៅ​ចាប់​ស្វា​ដែល​កាច ប៉ុន្តែ ផ្ទុយទៅវិញ ក្រុម​អាជ្ញាធរ​បែរជា​ទៅ​ចាប់​ទាំង​អា​កាច​ទាំង​អា​ស្លូត ហើយ​នៅពេល​ពួកគាត់​សំណូមពរ​កុំ​ឲ្យ​ចាប់​ស្វា​ស្លូត ស្រាប់តែ​អាជ្ញាធរ​អប្សរា​ថា​អត់​ខ្វល់​រឿង​កាច​មិន​កាច ដឹង​តែ​ចូល​ទ្រុង​គឺ​ចាប់យក​ទៅហើយ​…​។​

​ក្រុម​បងប្អូន​ជា​អ្នក​ថតរូប​នៅ​ទីនោះ ក៏បាន​អះអាង ក្រុម​អាជ្ញាធរ​ក៏​ខ្វះ​បច្ចេកទេស​ក្នុងការ​ចាប់​ស្វា ដោយបាន​បាន​បាញ់​បង្ក​របួស និង​រហូត​បណ្តាល​ឲ្យ​ស្វា​ងាប់​អស់​២​ក្បាល​គួរ​ឲ្យ​អាណិត​ជាខ្លាំង​។ ពួកគាត់​ថែមទាំង​បាន​និយាយថា នារី​ជាម​ន្ត្រី​អាជ្ញាធរ​ម្នាក់​ក្នុងចំណោម​នោះ​ក៏​សូម្បី​និយាយ​បែបនេះ​ថា សត្វ​ស្វា​ទាំងនោះ​គ្មាន​ផលប្រយោជន៍​អ្វី​សម្រាប់​ពួកនាង​ឡើយ និង​ថា សត្វ​ស្វា​ទាំងនោះ​គឺ​ផ្តល់​ប្រយោជន៍​តែ​សម្រាប់​ក្រុម​ពួកគាត់​ជា​អ្នក​ថតរូប​ប៉ុណ្ណោះ ខណៈ​ពួកគាត់​បាន​ប្រាប់​ទៅវិញ​ថា មកទល់ពេលនេះ​ជិត​១​ឆ្នាំ​ហើយ ទើបបាន​លុយ​ពី Youtube មិន​ដល់ 20$ គ្រប់​ចំនួន​បើក​ផង​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង អាជ្ញាធរ​ម្នាក់​ដែលជា​មេ​ក្នុងចំណោម​នោះ ដែល​និយាយ​ដូច​ពុំ​សូវ​មាន​សុជីវធម៌​សោះ ក៏បាន​ចោទប្រកាន់​ពួកគាត់​ទាំង​គួរ​ឲ្យ​ហួសចិត្ត​ថា ពួកគាត់​គឺជា​អ្នកបង្ក​ឲ្យ​សត្វ​ទាំងនោះ​កាច ព្រោះ​ពួកគាត់​ជា​អ្នកផ្តល់​ចំណី​ឲ្យ​ពួកវា​ស៊ី​។​

​ក្រោយពី​បានឮ​សម្តី​បែបនេះ​របស់​មន្ត្រី​ម្នាក់​នោះ​រួច មហាជន​ជាច្រើន​ពិតជា​មានការ​ហួសចិត្ត និង​ហាក់​ខឹង​យ៉ាងខ្លាំង ដោយបាន​ដាក់​ឲ្យ​ថា «​ថា​រឿង​ស្វា​ទៅ​វា​ហួសចិត្ត​ទៅហើយ ថែម​មក​ហួសចិត្ត​អស់លោក​មន្ត្រី​សុ​ី​ប្រាក់ខែ​ពី​រាស្ត្រ​មួយ​ជាន់​ទៀត សម្តី​អ្នកបម្រើ​រាស្ត្រ ពន្យល់​នៅក្នុង​ព្រឹត្តិការណ៍​ចាប់​ស្វា ដូច​សម្តី​ពាល​, ត្រូវ​ហើយ​បង ខ្ញុំ​មើល​ហើយ​សឹងតែ​ចង់​ហែក​មាត់​អា​អ្នក​និយាយ​ហ្នឹង​ចោល​, មន្ត្រី​កាក​អំពៅ​។ ក្នុងនោះ​ផងដែរ លោក តាន់ គឹម​សួរ ក៏បាន​ចំអក​ឲ្យ​ថា​៖ «​ពេល​សំបូរ​ភ្ញៀវទេសចរ មិនដែល​ឮ​សោះ​ថា​ស្វា​បង្កបញ្ហា តែ​ពេល​ស្ងាត់​ទេសចរណ៍ អា​ស្វា​អស់ឯង​នេះ​រំខាន​ណាស់់ ត្រូវតែ​ចាប់​ញាត់​ទ្រុង​»​។​

​ជាមួយ​ព្រឹត្តិការណ៍​ចាប់​ស្វា​នេះ​ផងដែរ គេ​ក៏បាន​លើកឡើង​ជាការ​ប្រៀបធៀប​ថា​៖ «​ជាការ​ពិតណាស់ សត្វ​ស្វា​ក៏​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​មើល​លេង​កម្សាន្ត​ផងដែរ គ្រប់គ្នា​មើល​វត្តភ្នំ​ទៅ​ដឹង​ហើយ ពីមុន​យ៉ាង​មិច ឥលូវ​យ៉ាង​មិច​? ហើយ​សង្ឃឹមថា​អ្នក​ទាំងសងខាង​រក​ផ្លូវ​មួយ​ដែល​ល្អ ដើម្បី​ដោះស្រាយ​រឿងនេះ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×