Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ត្រូវបាន​ជនសង្ស័យ នៃ​ការបាញ់សម្លាប់​នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល យកទៅ​ប្លុង​ចោល នៅ​សង្កា​ត់ព​ន្សាំ​ង

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ត្រូវបាន​ជនសង្ស័យ នៃ​ការបាញ់សម្លាប់​នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​យកទៅ​ប្លុង​ចោល នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​រថយន្ត​ត្រូវបាន​ក្រុម​ជន​ង្ស័​យ​ដោះ​ស្លាក​លេខ​ចេញ និង​គេចខ្លួន​បាត់អស់​។​

​គួរ​បញ្ជាក់ថា នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ម្នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាច​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​មហាវិថី​សហព័ទ្ធ​រុស្ស៊ី មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក​មាន ​ចាន់​យ៉ា​ដា ​អភិបាលរង​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍ថា ខ្ញុំ​ពិតជា​ក្តុកក្តួល និង​មានការ​សោកស្តាយ​ជាខ្លាំង​នៅពេល​លឺដំណឹង​ថា​លោក រ៉េត ស៊ី​ណែ​ត ហៅ ញ៉​ក់ នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​ជនដៃដល់​បាញ់​សម្លាញ់​កាលពី​យប់មិញ​នេះ​។ ញ៉​ក់​គឺជា​បុគ្គល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ការងារ​របស់ខ្លួន ដែល​តែងតែ​ចូលរួម​សម្រេច​ការងារ​ធំៗ​ជាច្រើន​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​។ ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ ខ្ញុំបាទ​តំណាង​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​បច្ច័យ​ចូល​បុណ្យ​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ដែល​កំ​ពុង​ប្រារព្វ​ពិធីបុណ្យ​នៅ​គេហដ្ឋាន ក្បែរ​សាលា​បាក់​ទូក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×