Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការផ្តន្ទាទោស សម រង្ស៊ី ដាក់ពន្ធនាគារ ៤ឆ្នាំ រឿងបំភ្លៃព័ត៍មានការស្លាប់របស់លោក ហុក ឡង់ឌី និងញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ

spot_img

ភ្នំពេញៈ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ដោយក្នុងនោះ ២ឆ្នាំ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ និងការបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។ ចំណែកបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ប៊ុត ប៊ុនតិញ និងឈ្មោះ ទុំ ប៊ុនថន ផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៨ខែ។ រីឯមនុស្សពីរនាក់ទៀតដែលកំពុងជាប់ពន្ធនាគារក្នុងម្នាក់ៗ ១ឆ្នាំ ៦ខែ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ។

ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់តុលាការបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ ។

ទាក់ទងការបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីសបានសម្រេចចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

ការចោទប្រកាន់នេះ គឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង៕រក្សាសិទ្ធិដោយ៖CEN

spot_img
×