Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ស្រ្តីម្នាក់ជួញដូរថ្នាំញៀន៩២កញ្ចប់នៅប្លុកផ្លូវរថភ្លើង

spot_img

ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់រួមនឹងថ្នាំ៩២កញ្ចប់នៅថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ុន សុធី អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យឈ្មោះ ជៀម ចាន់ថន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានដកហូត ថ្នាំក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន៩២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×