Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល

spot_img

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល មានមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

របាយការណ៍ពីសមត្ថកិច្ចថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងជិត២រសៀលថ្ងៃ៣០ធ្នូ២០២០ ត្រង់ចំណុច គីឡូម៉ែត្រ ១០៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងដោយរថយន្ត ដឹកខ្សាច់ បេីកបរទិសដៅភ្នំពេញ-ព្រះសីហនុ បុកជាមួយរថយន្ត ទេសចរណ៍(ប្រភេទរថយន្តក្រុង)ដឹងភ្ញៀវ ពាក់ផ្លាកលេខ សៀមរាប 3A1240 បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស ២នាក់ស្រី២នាក់) និងម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកខ្សាច់ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ ក្នុងនោះមានខាងរថយន្ត សង្រ្កោះរបស់កងពលលេខ៣១ ជួយដឹកជញ្ជូនសាកសពទៅជូនក្រុមគ្រួសារ ហើយសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះ ជួយគាស់យកអ្នកបើកបររថយន្តដឹកខ្សាច់ ដែលរបួសធ្ងន់គៀបជាប់ក្នុងកាប៊ីនឡាននាំយកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចនគរបាលក៏បានចាត់ចែងដោះស្រាយករណីនេះតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖បញ្ញាស័ក្តិ

spot_img
×