Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់គំនរសំរាម សម្លាប់មនុស្សជិត ២០នាក់ នៅប្រទេសម៉ូហ្សាំប៊ិក

spot_img

គំនរសំរាមដ៏ធំដូចភ្នំ បានបាក់រលំសង្កត់ផ្ទះប្រជាជន បណ្តាលឲ្យមនុស្សចំនួន ១៧នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត នៅក្នុងប្រទេស ម៉ូហ្សាំប៊ិក (Mozambique)។ នេះបើយោងតាមការចេញផ្សាយរបស់សារព៌តមាន BBC កាលពីថ្ងៃច័ន្ទអង្គារម្សិលមិញនេះ។

គំនរសំរាមកំពស់ ១៥ម៉ែត្រ បានបាក់រលំកាលពីព្រឹកថ្ងៃច័ន្ទ សង្កត់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ខណៈដែលពួក​គេកំពុងគេងលង់លក់។ បើតាមមន្រ្តីកាកបាទក្រហម បានឲ្យដឹងថា ស្រ្តីម្នាក់ និងទារកទើបនឹងកើត ក៏បានស្លាប់នៅក្នុងហេតុការណ៏នោះផងដែរ។

មូលហេតុណ៏នៃការបាក់គំនរសំរាមនៃ ត្រូវបានគេជឿជាក់ថា ដោយសារតែមានភ្លើងធ្លាក់ខ្លាំងជាច្រើន​ថ្ងៃ។ប្រជា​ជនរងគ្រោះ សុទ្ធតែជាអ្នកមានជីវិតភាពក្រខ្សត់បំផុត ក្នុងចំណោមអ្នកក្រនៅតំបន់នោះ។

កន្លែងចាក់សំរាមដ៏ធំនោះ ស្ថិតនៅក្នុងស្រុក Hulene នៃរដ្ឋធានី Maputo របស់ប្រទេសម៉ូហ្សាំប៊ិក។

ផ្ទះចំនួន ៧ខ្នង ត្រូវបានគំនរសំរាមបំផ្លាញ។ ប្រជាជនដែលរស់នៅក្បែរតំបន់កើតហេតុណ៏ បានចូលរួមជាមួយក្រុមសង្រ្គោះ ដើម្បីជួយស្វែងរកអ្នកដែលនៅរស់រានមានជីវិត។

អ្នកនាំពាក្យកាកបាទក្រហម ឈ្មោះ Matthew Cochrane បានថ្លែងថា “ការបាក់រលំនោះបង្ហាញពីបង្ហាញឲ្យឃើញ​ពីបញ្ហាភាពក្រីក្រ។ អ្នកដែលរកផលប៉ះពាល់ជាអ្នកក្របំផុត ក្នុងចំណោមអ្នកក្រ។ ពួកគេត្រូវបានប្រាប់ឲ្យរើចេញកាលពីពេលមុន ដោយសារបញ្ហាសុវត្ថិភាព ប៉ុន្តែពួកគេបានត្រឡប់មកវិញ ដើម្បីស្វែងរកអាហារ និងរបស់របរ”៕ សុភ័ក្ត្រ

spot_img
×