Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមមេត្តាបញ្ឈប់ សកម្មភាពអសីលធម៌ ក្នុងកម្មវិធីបណ្តាញសង្គម TikTok! តាមរយៈបង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស

spot_img

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីកម្សាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សំឡេង ឬការបញ្ចេញការវិការកំប្លែង។ល។

កន្លងមកក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួន បានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ – បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស – បង្កើតវីដេអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ – បង្កើតវីដេអូ ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម។

នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមក្រើនរំលឹក ដល់អ្នកលេងកម្មវិធី បណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យខ្លួនក្លាយ ជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×