Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានមិនដល់ព្រោះតែរឿងមួយនេះសោះ យុវជនម្នាក់ត្រូវរងគ្រោះថ្នាក់ ស្ទើរបាត់បង់ជីវិត ក្រោមផ្លែកាំបិតរបស់យុវជនមួយក្រុម

spot_img

បាត់ដំបង៖នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១និង៤០នាទី នៅចំណុចភូមិស្តីលើ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាវយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបរបស់ស្នងការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតហើយគប់នឹងដុំថ្ម) ធ្វើឱ្យរងរបួសនិងខូចខាតនូវទ្រព្យសម្បត្តិ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ សល់ សាន់ ហៅ តឿ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧និង០០នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើង ដែលករណីនេះបង្កដោយក្រុមយុវជនមួយក្រុមបានប្រើប្រាស់កាំបិត និងដុំថ្មផង កាប់បំផ្លាញ ម៉ូតូមួយគ្រឿង និងបង្កឱ្យឈ្មោះសុខ រ៉ានីឆា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលរងរបួស មុតរយះចេញឈាម ត្រង់សៀតផ្កាខាងឆ្វេង និងមុតរយះត្រង់ខ្នងខាងឆ្វេង និងត្រូវនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

នៅក្រោយពេលកើតហេតុ និងទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទើបសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវជុំវិញករណីហិង្សានេះ រហូតឈានទៅកំណត់បានអំពីមុខសញ្ញាធ្វើសកម្មភាព និងបានសម្រេចធ្វើការឃាត់ខ្លួននៅក្រោយពេលដែលក្រុមយុវជនខាងលើធ្វើសកម្មភាពបានរយៈពេល០៣ថ្ងៃកន្លងមក។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនដៃដល់ឈ្មោះ សល់ សាន់ ហៅតឿ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនរួមទាំងបក្សពួកចំនួន ០៣ នាក់ទៀត ធ្វើសកម្មភាពដោយមានកាំបិតដេញកាប់ទៅលើជនរងគ្រោះ ខាងលើកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះគឺព្រោះតែខឹងនឹងជនរងគ្រោះរូបនេះ (ថ្លើមធំហ៊ានទៅស្រឡាញ់អតីតសង្សារបស់ខ្លួន) ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាបន្តទៀត និងបានកសាងសំណុំរឿង បញ្ជូនជនសង័្សយរូបនេះទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×