Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មានអាជីពទទួលការបណ្តុះបណ្តាលបង្កើនសមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុ

spot_img

ភ្នំពេញ ៖ សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកសារព័ត៌មានអាជីពសរុប៥០នាក់ដែលមានតួនាទីជាអ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី នៃបណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមធើ្វសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុឱ្យកាន់​តែមានគុណភាព ប្រសិទ្ធភាព និងទាន់ពេល។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធីបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីលោកទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ។

មន្រ្តីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមន្រ្តីជំនាញសារព័ត៌មាននៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញគន្លឹះដែលទាក់ទងនឹង ១) ទំទាក់ទំនងរវាងការប្រែប្រួលអាកាសធាតុទៅនឹងបញ្ហាអភិវឌ្ឍក្នុងប្រទេស​កម្ពុជា ២) តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផលិតអត្ថបទទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ៣) ការឆ្លើយ​តបពីស្ថាប័នជាតិ និងអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៤) ប្រភពព័ត៌មាន ឬប្រធានបទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ និង ៥) ការចែករំលែកបទពិសោធន៍នៃការសរសេរព័ត៌មានការនិងប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានថ្លែងថា ការយល់ ដឹងអំពី ការប្រែប្រួលអាកាស ធាតុជាការសំខាន់បំផុតសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ ទាំងអ្នកសារព័ត៌មានអ្នករាយ ការណ៍ ព័ត៌មាន ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ ក្នុងការ បញ្ជ្រាបទៅដល់មហាជនឱ្យមានការយល់ ដឹងពីការ ប្រែប្រួល អាកាសធាតុ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្នុងឆ្នាំនេះការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងច្រើនដល់ការ អភិវឌ្ឍ នៃសង្គមមនុស្ស ដោយមើលឃើញថា ទាំងផ្នែក សង្គមវិទ្យា ភូមិសាស្រ្ត ចាប់តាំងពីប៉ូល ខាងជើង ប៉ូលខាងត្បូងជួបបញ្ហាប្រឈមនឹងការប្រែប្រួល អាកាសធាតុជាបន្តបន្ទាប់។ ការប្រែបរួលនេះវាប៉ះពាល់យ៉ាងច្រើន ហើយការធ្វើ ឱ្យមនុស្សយល់អំពីការ ថែរក្សាបរិស្ថាន អំពីការរួមចំណែកទប់ស្កាត់ និងបន្ស៊ាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុជាការ ល្អណាស់ ព្រោះមិនអាចទប់ ធម្មជាតិបានទេ។

លោក ទិន ពន្លក បានលើកឡើងថា ការបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងដល់អ្នកសារព័ត៌មាន ក្នុងការសរសេរ ព័ត៌មាន ការរាយការណ៍ព័ត៌មាន ការអធិប្បាយព័ត៌មាន ទៅក្នុងវិជ្ជាជីវៈ​សារ​​ព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ និងការប្រឈមនានាដើម្បីរួមចំណែកកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ជាពិសេស ក្រុមអ្នកដែលងាយរងគ្រោះបំផុត និងប្រព័ន្ធសំខាន់ៗបណ្តាលមក ពីផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×