Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង បារាំង រួមគ្នា​វិនិយោគ ទឹកប្រាក់​សរុប ១១៥លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីជនបទ ក្នុងប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង សហភាព​អឺរ៉ុប បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សម្រាប់​គ​ម្រោ​ង អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​កម្ពុជា (RID4CAM) ដែល​គម្រោង​នេះ​មាន​គោលដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ជនបទ​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​។​

RID4CAM មាន​គោលដៅ​ផុ្ត​ល់​ហិរញ្ញប្បទាន​ដើម្បី​អភិវឌ្ឍ​បណ្តាញ​ផ្លូវថ្នល់​ក្នុង​ខេត្ត​មួយចំនួន នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស ដែលមាន​ចំនួន​ប្រជាជន​ច្រើន និង​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ កសិកម្ម សុខាភិបាល និង​អប់រំ​។ គម្រោង​នេះ​ក៏​នឹង​ពង្រឹងសមត្ថភាព​របស់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ដែរ​។​

​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​ខ្ញុំ​ជឿថា គម្រោង​ក្រុម​អឺរ៉ុប​ថ្មី​មួយ​នេះ ដែល​រួមគ្នា​រវាង​អាល្លឺម៉ង់ បារាំង និង​សហភាព​អឺរ៉ុប នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​ជីវិត​ប្រជាជន​កម្ពុជា​នៅ​ទីជនបទ​រាប់ម៉ឺន​គ្រួសារ​។ ការតភ្ជាប់​ដ៏​ប្រសើរ​ជាង​មុន​ទៅកាន់​ទីផ្សារ និង​ទទួលបាន​សេវាកម្ម​ផ្សេងៗ គឺជា​គន្លឹះ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ភាពមិន​ស្មើគ្នា​ក្នុង​សេដ្ឋកិច្ច ហើយក៏​នឹង​បង្កើត​ឱកាស​ការងារ​ថ្មីៗ​តាម​បណ្តាល​ខេត្ត​ផ្សេងៗ​ផងដែរ​។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការជួយ​ស្តារឡើងវិញ​ពី​វិបត្តិ​កូ​វីដ​១៩​។ លើសពី​ការស្តារ​ផ្លូវ​ជនបទ យើង​នឹង​ផ្តោត​សំខាន់​លើ​ដំណើរការ​ប្រព័ន្ធ​សមស្រប​ដើម្បី​ថែទាំ​ផ្លូវ​ជនបទ​ទាំងនោះ​យ៉ាង​ទៀងទាត់​”​។​

RID4CAM គឺជា​ហិរញ្ញប្បទាន​រួមគ្នា​រវាង ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW)​តំណាងឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​សហភាព​អឺរ៉ុប​។ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) ផ្តល់​ជា​កម្ចី និង​ជំនួយ​សរុប ៣៧,១ លាន​អឺរ៉ូ កម្ចី​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ៥០​លាន​អឺរ៉ូ និង ជំនួយ​របស់​សហភាព​អឺរ៉ុប​ចំនួន ៨,៧៣​លាន​អឺរ៉ូ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×