Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤៨​ម៉ោង ជន​ស៊ីវិល​ជិត ៣០០​នាក់​ស្លាប់ ដោយ​ការវាយប្រហារ​តាម​ដែនអាកាស​របស់​របប​ស៊ី​រី​

spot_img

ជន​ស៊ីវិល​យ៉ាងតិចណាស់​ចំនួន ២៥០​នាក់ បាន​ស្លាប់​ដោយសារ​ការបាញ់ប្រហារ និង​វាយប្រហារ​តាម​​ដែន​​អាកាស នៅ​តំបន់ Ghouta ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ត្រឹម​រយៈពេល ៤៨​ម៉ោង​។ នេះ​បើ​តាម​ក្រុម​សង្កេត​ការណ៏​សិទ្ធិមនុស្ស​ស៊ីរី ដែល​មាន​មូល​ដ្ឋ​នៅ​អង់គ្លេស និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន ៥៨​នាក់​ជា​កុមារ និង ៤២​នាក់​ជា​ស្ត្រី​។ មនុស្ស​ជាង ១.២០០​នាក់​ ក៏៏រង​​របួស​ដោយសារ​វាយប្រហារ​របស់​របប​ស៊ី​រី​ផង​ដែរ​នៅ​ជាង​ក្រុង Damascus​។​

​ក្រុម​អ្នកសង្កេតការណ៏​សិទ្ធិ​មនុស្ស​បាន​ឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងតិច ១០៦​នាក់​ត្រូវបាន​សម្លាប់​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​ចំនួន​អ្នក​ស្លាប់​ដ៏​ច្រើនេះ គឺជា​ចំនួន​ខ្ពស់បំផុត ចាប់តាំងពី​មាន​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ នៅក្នុង​តំបន់​ដដែល​កាលពី​ឆ្នាំ ២០១៣ ដែល​សកម្មជន​សិទ្ធិមនុស្ស​និយាយថា ពេល​នោះ​ស្លាប់​មនុស្ស​ ១.៤០០​នាក់​។​

​ប្រធាន​ពេទ្យ​នៅក្នុង​តំបន់ Ghouta បាន​ថ្លែងថា “​នេះ​គឺជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៃ​ជីវិត​របស់​យើង​។​ ពួក​យើង​ដែល​នៅ​តំបន់​នេះ ទទួលរង​ការវាយប្រហារ​តាម​ដែនអាកាស​របស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​ ​ហើយ​វា​មិនមែន​ជា​រឿង​ថ្មី​សំរាប់​ពួក​យើង​នោះ​ទេ ប៉ុន្តែ ពួក​យើង​មិន​ដែល​ឃើញ​ស្ថានភាព​តឹងតែង​​បែបនេះ​សោះ​”​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា តំបន់​ភាគ​ខាងកើត Ghouta​គឺជា​តំបន់​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួក​​​ឧទ្ទាម​អ៊ីស្លាម​ជាច្រើន​ក្រុម ហើយ​ក្រុម​មួយចំនួន បាន​ចង់​សម្ព័ន្ធមិត្ត​ជាមួយនឹង​ក្រុម​អាល់​កៃ​ដា​ (al Qaeda) ផងដែរ​៕ សុភ័ក្ត្រ​

spot_img
×