Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងខែមករា ស៊ីម៉ាក់ រំដោះផ្ទៃដីចំការមីន៨៣៤ហិចតា រកឃើញកំទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣ពាន់គ្រាប់

spot_img

ភ្នំពេញ ៖ អាជ្ញាធរស៊ីម៉ាក់ បានបញ្ជាក់ថាសរុបលទ្ធផលកិច្ចប្រតិបតិ្តការខែមករា​ ឆ្នាំ២០១៨​ សម្រេចបាន​ ១២៤ភាគរយនៃផែនការ ដោយរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់បា​នចំនួ​ន​ ៨.៣៤៥.៥០០មែត្រក្រឡា​ ស្នើនឹង៨៣៤ហិចតា ដោយរុករកឃើញកំទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទ​ មានចំនួន​ ៣.៨៣៤គ្រាប់ និង១៨៣.៥៤៩អំបែង។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា សកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន​ ការងារស្រាវជ្រាវ​ ការងារហ្វឹកហ្វឺន​ ក៏ទទួលបានលទ្ធផលល្អផងដែរ និងការឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រជាជនបានចំនួន៣៩៦សំណើរ។

សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ លោក ហេង រតនា បានថ្លែងថា នៅឆ្នាំ២០១៧ ស៊ីម៉ាក់បានរុករក និងកម្ទេចចោលនូវគ្រាប់គ្រប់ប្រភេទ​អស់ ៤០.៩១៤គ្រាប់ ដោយបានរំដោះផ្ទៃដីជាង១១០គីឡូម៉ែត្រក្រឡា ហើយសម្រាប់ការងារបន្តនៅ ឆ្នាំ​២០១៨ ស៊ីម៉ាកនឹងខិតខំរដោះផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន ១៤៧គីឡូម៉ែត្រក្រឡា ដែលប្រតិបត្តិការនេះ ស៊ីម៉ាកត្រូវការថវិកា ២០លានដុល្លារអាមេរិក៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×