Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ ហ៊ុន សែន ​ផ្ញើ​សារ​ពិសេស​ជូន​​ជនរួមជាតិ ​ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្អា​ការដឹកជញ្ជូន​បងប្អូន ​ដែល​មកពី​ប្រទេស​ថៃ ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័​ក​នៅតាម​ច្រកព្រំដែន

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​បន្ទាន់​មួយ​ជូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេសជិតខាង និង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បញ្ជា​មិន​ឲ្យ​ដឹក ពលករ​មកពី​ប្រទេស​ថៃ ចេញមក​ធ្វើ​ច​ត្ដា​ឡី​ស័​កនៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​នោះទេ ពោល​ត្រូវធ្វើ​នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន​នោះ​តែម្ដង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន​អះអាងថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ក្រសួងសុខាភិបាល រកឃើញថា មនុស្ស​ប្រមាណ​ជិត​១០​នាក់​ហើយ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចេញពី​ប្រទេស​ថៃ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ផ្នែក​ដឹកជញ្ជូន ត្រូវ​ផ្អា​ការដឹកជញ្ជូន​បងប្អូន​ដែល​មកពី​ប្រទេស​ថៃ ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័​ក្ដ​នៅតាម​ច្រកព្រំដែន ដែល​យើង​បានកំណត់​ទីតាំង ហើយ​ត្រូវយក​សំណាក​នៅ​ទីនោះ ធ្វើ​ច​ត្តា​ឡី​ស័​ក្ដ​នៅ​ទីនោះ ក្នុង​រយៈពេល​១៤​ថ្ងៃ​។ ក្រសួងសុខាភិបាល ត្រូវ​បន្ថែម​នូវ​សម្ភារ ថវិកា ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក្ដ និង​ការយក​សំណាក ដើម្បី​ធ្វើតេស្ដ​ដោយ​បន្ថែម​ក្រុមគ្រូពេទ្យ​ទៅកាន់​ទីនោះ ប្រសិនបើ​មានការ​ចាំបាច់​។ ដូច្នេះ​អ្វីដែល​សម្ដេច​ចង់​បញ្ជាក់​នៅទីនេះ គឺ​ខេត្ត​នៅតាម​បណ្ដា​ព្រំដែន ក៏ដូចជា​កម្លាំង​ព្រំដែន​ទាំងអស់ យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យ​ហ្មត់ចត់​ជាមួយ​ពលករ ពល​ការិនី​របស់​យើង ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ​។​តាម​ការប៉ាន់ស្មាន់​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​មកពី​ប្រទេស​ថៃ អាច​នឹង​កើន​ឡើងជា​បន្ដបន្ទាប់ ខណៈ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង នឹងត្រូវ​រ៉ាប់រង​នូវ​ការព្យាបាល​អ្នក​ឆ្លង​ទាំងអស់នោះ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានប្រកាស​ជា​ផ្លូវការ មាន​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​មកពី​ប្រទេស​ថៃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ម្នាក់​មាន​ស្រុកកំណើត​នៅ​ស្រុក​កំរៀង ខេត្ដ​បាត់ដំបង និង​ម្នាក់ទៀត មាន​ស្រុកកំណើត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល ២០២១ នេះ ខ្ញុំព្រះករុណា និង​ភរិយា សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ជាមួយនឹង​ពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ការពារ​កុំអោយ​ឆ្លង​កូ​វីដ​-១៩ ដោយ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជឹ​ល ទឹក​អាល់កុល ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល​នេះ សូម​បងប្អូន​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទៅ​កំសាន្ត​ជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស​៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


spot_img
×