Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​រឺ​ម៉ក​បត់មិន​ប្រ​យ​ត្ន័​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ទៅ​ប៉ះ​បណ្តាល​ឲ្យ​ដួល​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​÷​បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើក​រឺ​ម៉ក​ចេញពី​កា​រ៉ា​ស​សាំង​បម្រុង​នឹង​បត់​ឆ្វេង​ក៏ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ទៅ​ប៉ះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​កិន​ពី​ខាងលើ​ក្បាល​បែក​ខួរ​ស្លាប់​ភ្លាមៗ​។ ចំណែកឯ​ម្ចាស់​រថយន្ត​កុងតឺន័រ​បើក​បន្ត​ទៅមុខ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែធ្នូ​ឆ្នាំ ២០២០​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៣៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ ឈ្មោះ ភឹ​ន ដា​រ៉ា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​ជាង​ពិតាន បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​។​

​បើ​យោ​យ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រឺ​ម៉ក​មួយគ្រឿង​មិនមាន​ផ្លាកលេខ ធ្វើដំណើរ​ចេញពី​កា​រ៉ា​ស​សាំង TOTAL បត់​ឆ្វេង​តាម​បណ្តោយ​ផ្លូវ​៣៧១​ប្រុង​ទៅផ្ទះ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​មក​ប៉ះ​និង​រឺ​ម៉ក​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​រួច​កិន​ចំក្បាល​បែក​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​រថយន្ត​បង្ក​សមត្ថ កិច្ច​និង​ស្រាវជ្រាវ​ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×