Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បិទត្រឹម៦៤៧,៩៨ ពិន្ទុ នៅចុង២០២០នេះ

spot_img

ភ្នំពេញ៖ សន្ទស្សន៍ផ.ម.ក. ក្នុងថ្ងៃចុងក្រោយនៃឆ្នាំ២០២០នេះ បានបិទត្រឹម៦៤៧,៩៨ ពិន្ទុ ពោលគឺមានការធ្លាក់ចុះ០,២២% ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន ១៣២,៣៤លានរៀល។

ទោះបីជា ភាគហ៊ុនអេស៊ីលីដាABC បានធ្លាក់មកត្រឹម១៧.១០០រៀល ក្តី ប៉ុន្តែភាគហ៊ុននេះមានចំណែករហូតដល់ទៅ៦៥% នៃទំហំជួញដូរសរុប។

ផ្ទុយមកវិញ ភាគហ៊ុន ភីភីអេសភី (PPSP) និងកំពុងផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើងដល់១.១៨០រៀល និង១៤.២០០រៀលរៀងគ្នា។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនបួនទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្គ្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង ផេសថិក (PEPC) បានរក្សាថ្លៃថេរដដែលត្រឹម៦.១០០រៀល ៣.២០០រៀល ១១.៧០០រៀល និង២.៩០០រៀល៕រក្សាសិទ្ធិដោយ៖CEN

spot_img
×