Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ ជំនួយ៧លានដុល្លារ​ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងហិបឆ្នោត សម្រាប់បោះឆ្នោតនៅកម្ពុជា

spot_img

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារក្នុងទឹកប្រាក់ប្រមាណ៧លានដុល្លារ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិ និងលោកហូរីណូអ៊ូ​ជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៨០០​លានយ៉េន ប្រមាណ​៧​លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារៈចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅចុងខែ​កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×